ដំណឹងល្អ! Appទិញទំនិញបង្កើតដោយកូនខ្មែរ ត្រៀមចែករង្វាន់មិនចេះតិច ចុងសប្ដាហ៍នេះ

  • 2018-05-25 09:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីទិញ-លក់ទំនិញតាមអនឡាញថ្មីមួយដែលបង្កើតឡើងដោយកូនខ្មែរ នឹងត្រៀមបង្ហាញខ្លួនជាមួយការផ្ដល់ជូនរង្វាន់ពិសេសៗជាច្រើននៅថ្ងៃ ២៦ ឧសភា ២០១៨ ខាងមុខ។

App ថ្មីនេះមានឈ្មោះថា Mekong Mall ដែលផ្ដួចផ្ដើមបង្កើតដោយលោក ឡាយ គីរី ជាអគ្គនាយក ក្រុមហ៊ុន CloudNET & Mekong mall ដើម្បីឲ្យអាជីវករដាក់លក់ និងបញ្ជាការទិញទំនិញគ្រប់ប្រភេទលើប្រព័ន្ធបច្ចេកវិទ្យាទំនើបតាមរយះ Website និង App ទៅទីផ្សារក្នុង និងក្រៅស្រុក ដោយងាយស្រួលនិងរហ័សទាន់ចិត្តបំផុត។

លោក ឡាយ គីរី

ជាកិច្ចស្វាគមន៍នៃការមកដល់ជាលើកដំបូងនេះ ក្រុមហ៊ុនរៀបចំបោះស្តង់នៅតាមទីតាំង ៦ផ្សេងគ្នា ចាប់ពីម៉ោង ៧ព្រឹក ដល់ ៦ល្ងាច ដើម្បីឲ្យអតិថិជនអាចចូលសាកសួរពីសេវាកម្មផ្សេងៗ ជាមួយការផ្ដល់រង្វាន់ជាច្រើន ក្រោយទាញយក App មកប្រើប្រាស់ដោយចូលទៅកាន់ [App Store](https://itunes.apple.com/jp/app/mekong-mall/id1335272094?mt=8) ឬ [Play Store](https://apkpure.com/mekong-mall/com.mekongmall.mekongmall) ៕

ទីតាំងទាំង៦មានដូចជា៖

  • រង្វង់មូលជ្រោយចង្វាត្រើយខាងលិច
  • ផ្សារធំថ្មី
  • ផ្សារទំនើប City Mall
  • ច្រមុះជ្រូកស្ទឹងមានជ័យ
  • រង្វង់មូលទួលគោក
  • ខាងកើតផ្សារ សេនជូរី

ចង់ដឹងថារង្វាន់មានអ្វីខ្លះ សូមមើលវីដេអូ៖

ព័ត៌មានបន្ថែម៖

  • ចូលទៅវិបសាយ: www.mekongmalls.com
  • លេខទូរសព្ទ៖ 023 634 6666

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម