iPhone X មាន​អ្វី​ពិសេស​ បាន​តម្លៃ​ហក់​ដល់​ ១ មុឺន​ដុល្លារ?

  • 2018-05-26 00:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Hadaro បាន​ប្រកាស​ដាក់​លក់​នូវ​ស្មាតហ្វូន iPhone រចនា​កំណែ​ពិសេស​មាន​តម្លៃ​ចាប់​ពី ៥ ៣៧៧ ដុល្លារ ដល់ ១០ ៦៣៤ ដុល្លារ

មាន​មូលដ្ឋាន​នៅ​ទីក្រុង Besancon ប្រទេស​បារាំង Hadaro ទទួល​កែច្នៃ​ iPhone និង​សម្ភារៈ​ផ្សេង​ទៀត​ជាមួយ​សារធាតុ​មាន​តម្លៃ​ដូច​ជា​ស្បែក​ក្រពើ, ទឹក​មាស ១៨ ការាត់, ត្បូង​ពេជ្រ​ប្រភេទ VVS ក៏​ដូច​ជា​ប្រាក់, ទីតាញ៉ូម និង​ស្បែក​ដ៏​ល្អ​ជា​ច្រើន។

យ៉ាងណាមិញ​សម្រាប់​ម៉ូឌែល​ខាង​ក្រោម ក៏​រចនា​បន្ថែម​នូវ​ប្រភេទ​កញ្ចក់​ត្បូង​កណ្តៀង (Sapphire Glass) ដែល​ជំរុញ​ឲ្យ​ផ្នែក​ខាង​មុខ​កាន់​តែ​មាន​ភាព​ធន់ មិន​ងាយ​ឆ្កូត។ តម្លៃ​នៃ iPhone X ប្រភេទ​នីមួយៗ​បង្ហាញ​តាម​រយៈ​រូបភាព​ខាង​ក្រោម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម