ក្នុង​ប្រវត្តិសាស្ត្រ​ Liverpool មាន​តែ​កីឡាករ​រូប​នេះ​ប៉ុណ្ណោះ ដែល​ស៊ុត​ចូលទីច្រើន​ជាង​ Salah ក្នុង​មួយ​រដូវ​កាល

  • 2018-05-25 11:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រវត្តិសាស្ត្រ Liverpool មាន​តែ​អតីត​ខ្សែ​ប្រយុទ្ធ Ian Rush មួយ​ប៉ុណ្ណោះ ដែល​កំពុង​មាន​កំណត់​ត្រា​ស៊ុត​ច្រើន​គ្រាប់​ក្នុង​មួយ​រដូវ​កាល​ជាង Mohamed Salah។

អតីត​ខ្សែ​ប្រយុទ្ធ​វេល បាន​ស៊ុត​ចូល​ដល់​ទៅ ៤៧ គ្រាប់ ក្នុង​រដូវ​កាល ១៩៨៣-៨៤ ដែល​ក៏​ជា​រដូវ​កាល​ Liverpool បាន​លើក​ពាន European Cup (ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា Champions League កាល​ពី​ឆ្នាំ ១៩៩២​មក)។ កាល​នោះ ក្លឹប​ហង្ស​ក្រហម​បាន​យក​ឈ្នះ Roma ក្នុង​វគ្គ​បាល់​ពិន័យ​ ១១​ម៉ែត្រ។

ប្រភព៖ Marca

យ៉ាង​នេះ​ក្ដី ក្នុង​រដូវ​កាល​នោះ Rush បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​ដល់​ទៅ ៦៥ ប្រកួត ដើម្បី​សម្រេច​បាន​ចំនួន​គ្រាប់​បាល់​ដូច​ខាង​លើ។

ដូច្នេះ​បើ​ប្រៀប​ធៀប​ស្ថិតិ​គ្រាប់​បាល់​ក្នុង​មួយ​ប្រកួតៗ ឃើញ​ថា​ Salah ធ្វើ​បាន​ល្អ​ជាង។ កីឡាករ​អេហ្ស៊ីប​ស៊ុត​ចូល ៤៤ គ្រាប់ ដោយ​ប្រើ​ចំនួន​ប្រកួត​ត្រឹម​តែ ៥១ លើក​ប៉ុណ្ណោះ។ ក្នុង​នោះ ៣២ គ្រាប់​ស៊ុត​ចូល​ក្នុង​ Premier League ១ គ្រាប់​ក្នុង FA Cup ១គ្រាប់ ក្នុង League Cup និង​១០ គ្រាប់​ទៀត​ក្នុង​កម្មវិធី Champions League។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​រដូវ​កាល​ដោះ​ដូរ​ក្ដៅ​កន្លង​ទៅ Liverpool បាន​ផ្ទេរ Salah ពី Roma ក្នុង​តម្លៃ ៤២ លាន​អឺរ៉ូ (ជិត ៥០ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ឲ្យ​ក្លឹប​ថ្មី​របស់​ខ្លួន និង​បាន​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ជា​ច្រើន៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី