ជើងហោះហើរ អ្នកគាំទ្រ Liverpool ចំនួន៣ ត្រូវបានលុបចោល ព្រោះយន្តហោះជាច្រើនសម្រុកទៅក្រុងគៀវ
- 2018-05-26 03:14:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងហោះហើរ អ្នកគាំទ្រ Liverpool ចំនួន៣ ត្រូវបានលុបចោល ព្រោះយន្តហោះជាច្រើនសម្រុកទៅក្រុងគៀវ
ចន្លោះមិនឃើញ
ជើងហោះហើរចំនួន៣របស់អ្នកគាំទ្រ Liverpool រួមនឹងជើងហោះហើរមួយចំនួនទៀតទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែនត្រូវបានបង្ខំចិត្តលុបចោលដោយសារតែយន្តហោះជាច្រើនសម្រុកទៅកាន់ទីក្រុងនេះសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ Champions League។ នេះបើតាម The Sun ទើបបានចុះផ្សាយ។
ក្រុមហ៊ុនអាកាសចរណ៍ Worldchoice Sports បានសូមទោសអ្នកគាំទ្រ Liverpool សម្រាប់ការលុបចោលជើងហោះហើរនេះនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនថា "អតិថិជនជាទីគោរព ដោយមានការសោកស្ដាយយ៉ាងជ្រាលជ្រៅ យើងខ្ញុំសូមលុបចោលជើងហោះចំនួន៣ទៅកាន់ទីក្រុង គៀវ។ អាស្រ័យដោយមានជើងហោះហើរជាច្រើនចូលទៅកាន់ទីក្រុងគៀវ ប្រលានយន្តហោះ Kiev Borispyl មិនអាចមានពេលទំនេរសម្រាប់យន្តហោះចុះចតឡើយ"។
ប៉ុន្តែក្រុមហ៊ុនបានអះអាងថាខ្លួនបាននិយាយទៅកាន់ក្លឹប Liverpool ប៉ូលីស និង Uefa ដើម្បីឲ្យជួយដោះស្រាយបញ្ហានេះ។
អភិបាលក្រុង Liverpool លោក Joe Anderson បានសម្រេចចិត្តចរចាជាមួយលោក Vitali Klitschko អភិបាលក្រុងគៀវ ដោយមានការជ្រោមជ្រែងពីក្លឹប Liverpool រួមនឹង Uefa បានព្យាយាមជួយដោះស្រាយបញ្ហាអ្នកគាំទ្រ Liverpool ជាង ១ ០០០ នាក់ដែលគ្មានយន្តហោះជិះ ដើម្បីធ្វើយ៉ាងណាឲ្យពួកគេបានទៅដល់អ៊ុយក្រែនមុនការប្រកួត៕