ដូណាល់ ត្រាំប្រកាសជួបគីម ជុងអ៊ុនវិញព្រោះហេតុផលមួយ

  • 2018-05-27 02:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ជាថ្មីថា លោក​នឹង​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើងនៅថ្ងៃ​ទី១២ ខែ​មិថុនា ខាងមុខក្នុងប្រទេស​សិង្ហបុរី។

យោង​តាម​ការ​ប្រកាស​របស់​សេតវិមាន​ឲ្យ​ដឹង​ថា ជំនួប​កំពូល​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​កែ​ប្រែ​អ្វី​ទាំង​អស់ បើ​ទោះ​បី​ជា​ប្រធានាធិបតី អាមេរិក បាន​ប្រកាស​លុបចោល​ជំនួប​កំពូល​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ក៏ដោយ។ ការ​​ធ្វើ​ឡើង​ដូច​នេះ​ក្រោម​ហេតុ​ផល​ថា កូរ៉េខាងជើង នៅតែ​បង្ហាញ​ឆន្ទៈ​ក្នុងការ​ចរចា​ជាមួយ​អាមេរិក ជា​ហេតុ​ធ្វើ​ឲ្យ​លោក ត្រាំ​ប្រកាស​ឲ្យ​មាន​ជំនួប​នេះ​ឡើង​វិញ។ លើស​ពីនេះ​ទៀត ប្រភព​ខាង​លើ​បញ្ជាក់​​ថា មន្ត្រី​​របស់​សេតវិមាន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សិង្ហបុរី​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​រៀប​ចំ​ជំនួប​កំពូល​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃព្រហស្បតិ៍ទី ២៤ ឧសភា ២០១៨ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​ប្រកាស​លុប​ចោល​កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី នាថ្ងៃទី ១២ មិថុនានោះ ព្រោះតែកូរ៉េខាងជើង សម្តែងនូវអាកប្បករិយាខឹងសម្បារ និង បង្ហាញនូវអរិភាពធ្ងន់ធ្ងរ នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួននាពេលថ្មីៗនេះ៕

(មន្ត្រីសេតវិមាន)

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី