Galaxy Note 9 អាចនឹងមានម៉ូឌែល RAM 8GB ម៉េម៉ូរី 512GB

  • 2018-05-27 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៍មានឲ្យដឹងថា Samsung គ្រោងនឹងបន្ថែមទំហំផ្ទុកក្នុងម៉ាសុីន(ម៉េម៉ូរី)រហូតដល់ 512GB ហើយក៏នឹងបន្ថែមទំហំ RAM ដល់ 8GB លើម៉ូឌែល Galaxy Note 9 ចេញឆ្នាំក្រោយ។

និយាយដល់ទំហំផ្ទុកដែលធំជាងគេបច្ចុប្បន្នរបស់ Samsung គឺស៊េរី Galaxy S9 ROM 256GB ជាមួយនឹងការជាជម្រើសបន្ថែម MicroSD យ៉ាងធំដល់ទៅ 128GB។

ក្រៅពី RAM ធំនិងម៉េម៉ូរីធំ Note 9 រំពឹងថាអាចនឹងបំពាក់មកជាមួយបន្ទះឈីបពីរជម្រើសគឺ បន្ទះឈីប Snapdragon 845 និង Exynos 9810 ដែលមានល្បឿនលឿនជាងបន្ទះឈីបលេខចាស់។

អានអត្ថបទបន្ត៖

-ប្ដូរ Logo ថ្មី​ហើយ Metfone បន្ត​ចេញ​និមិត្ត​រូប​ថ្មី​ថែម​ទៀត

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា