ត្រឹមម្សិលមិញ ភ្នំពេញឈ្នះមេដាយកីឡាជាតិច្រើនជាងគេ
- 2018-05-27 04:12:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមម្សិលមិញ ភ្នំពេញឈ្នះមេដាយកីឡាជាតិច្រើនជាងគេ
ចន្លោះមិនឃើញ
ការប្រកួតកីឡាជាតិលើកទី២ឆ្នាំ២០១៨បានបើកជាផ្លួវការកាលពីថ្ងៃទីសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨យ៉ាងគគ្រឹកគគ្រេងបំផុតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ សម្រាប់ការប្រកួតរយៈពេក២ថ្ងៃកន្លងទៅនេះបង្ហាញឲ្យឃើញ ក្រុមកីឡារាជធានីភ្នំពេញកំពុងឈានមុខគេក្នុងការឈ្នះមេដាយ។
គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី២៦ ម្សិលមិញ ក្រុមកីឡារាជធានីភ្នំពេញដណ្តើមបានមេដាយចំនួន២៤គ្រឿងគឺមេដាយមាស១០គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ៥គ្រឿងកំពុងឈរចំណាត់ថ្នាក់លេខ១។ ក្រុមក្រសួងមហាផ្ទៃរកបាន២០គ្រឿង ខេត្តតាកែវគួរឲ្យចាប់អារម្មណ៍ជាងគេ បើធៀបនឹងខេត្តផ្សេងៗគឺរកបាន១១គ្រឿង ហើយក្រុមកីឡាក្រសួងការពារជាតិរកបាន៩គ្រឿង៕
តារាងចំណាត់ថ្នាក់មេដាយ (ប្រភព៖ អគ្គនាយកដ្ឋានកីឡា)