មិនគួរឲ្យជឿ! ដបទឹកបែរជារមៀលឡើងភ្នំ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលបំផុត (មានវីដេអូ)

  • 2018-05-27 06:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​ដ៏​ចោទ​មួយ​ក្នុង​រដ្ឋ Victoria ប្រទេស អូស្ត្រាលី កំពុង​ធ្វើឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង ដោយ​សារ​ដប​ទឹក, បាល់ និង​សូម្បី​តែ​ឡាន បែរ​ជា​រមៀល​ឡើង​លើ​ប្រឆាំង​នឹង​ទំនាញ​ផែនដី​ទៅ​វិញ។

នៅ​ក្នុង​វីដេអូ​មួយ​ថត​ដោយ​បុរស​ម្នាក់ បង្ហាញ​ពី​សកម្មភាព​យក​ដប​ទឹក​មក​ដាក់​កណ្ដាល​ផ្លូវ​ដើម្បី​សាកល្បង។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ ដប​ទឹក​មិន​បាន​រមៀល​ចុះ​ក្រោម​នោះ​ទេ តែ​បែរ​ជា​រមៀល​ឡើង​ភ្នំ​មិន​គួរ​ឲ្យ​ជឿ​ទៅ​វិញ។ លើស​ពី​នេះ​ទៀត សូម្បី​តែ​ឡាន​របស់​លោក​ដែល​ដាក់​លេខ N ក៏​បែរ​ជា​រំកិល​ឡើង​ភ្នំ​ផងដែរ។

ជាមួយ​គ្នា​ដែរ វីដេអូ​រយៈ​ពេល ៩០ នាទី​នេះ​ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង Youtube ហើយ​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​អ្នក​ខ្លះ​បញ្ចេញ​មតិ​ថា នេះ​គ្រាន់​តែ​ជា​ការ​បំភ័ន្ត​ភ្នែក​ប៉ុណ្ណោះ ខណៈ​អ្នក​ខ្លះ​ទៀត​អះអាង​ថា នេះ​ជា​ការ​ពិត​ដោយ​សារ​តែ​វា​ជា​ភ្នំ​ប្រឆាំង​នឹង​ទំនាញ​ផែន​ដី៕

ចង់​ដឹង​ថា វីដេអូ​នេះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន