ស្ងាត់ៗ Toyota ចេញ Corolla ស៊េរី ២០១៩ តម្លៃជាង ២មុឺនដុល្លារ

  • 2018-05-27 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសចេញ Corolla ស៊េរីឆ្នាំ ២០១៩ ប្រភេទ Hatchback មានដល់បួនម៉ូឌែលជាមួយនឹងតម្លៃចាប់ពី ២មុឺនដុល្លារឡើង។

រថយន្តស៊េរីថ្មីនេះ រចនារូបរាងប្លែក កាចជាងខុសពីស៊េរីមុន តែវានៅតែរក្សាកម្លាំងម៉ាសុីនដដែលដំណើរការដោយម៉ាស៊ីនប្រភេទ Dynamic Force 2.0 បង្កើនកម្លាំងបាន 168 សេះ(hp)។

ក្រៅពីនេះ Corolla ស៊េរី ២០១៩ ម៉ូឌែល SE CVT ប្រើប្រាស់ចង្កឹះលេខ ៦វគ្គបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗដូចជា steering assist, Lane tracing assist អាចបត់បែនតាមស្ថានភាពផ្លូវ។ រីឯម៉ូឌែល XSE មានបំពាក់មកជាមួយប្រព័ន្ធសំឡេង JBL ៨គ្រាប់និងមុខងារឆ្លាតវៃបញ្ជាលើតាបឡូរថយន្តជាដើម។

  • Corolla Hatchback SE-តម្លៃ ២២០០០ដុល្លារ

  • SE CVT- តម្លៃ ២៣០០០ដុល្លារ

  • Corolla Hatchback XSE-តម្លៃ២៣៥០០ដុល្លារ

  • XSE CVT- តម្លៃ២៥០០០ដុល្លារ៕ (តម្លៃបរទេស)

SE
XSE
XSE

ប្រភព៖ Autocar   ប្រែ​សម្រួល៖ រក្សា