រវាង MasterCard និង Visa Card គួរ​ប្រើ​មួ​យ​ណា? អាន​ចប់​នឹង​ដឹង​ច្បាស់

  • 2018-05-30 03:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​ឮ​ពី MasterCard និង Visa ភ្លាម​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​គិត​ដល់​កាត​ធនាគារ ដែល​អាច​ធ្វើ​ប្រតិបត្តិ​ការ​លើ​អ៊ីនធឺណិត និង​ក្រៅ​ប្រទេស​ជា​មិន​ខាន។ មនុស្ស​មួយ​ភាគ​ធំ​យល់​ច្រឡំ​ថា MasterCard និង Visa ជា​ធនាគារ ប៉ុន្តែ​វា​មិន​មែន​ជា​ការពិត​ទេ។ តាម​ពិត​ទៅ MasterCard និង Visa គឺ​ជា​ក្រុមហ៊ុន ២ ផ្សេង​គ្នា ដែល​មាន​ប្រតិបត្តិ​ការ​លើ​ដំណើរ​ការ​របស់​សាច់​ប្រាក់​នៅ​ក្នុង​គណនី​ធនាគារ​របស់​អ្នក។

MasterCard និង Visa ធ្វើ​ការ​ជាមួយ​នឹង​ធនាគារ ដែល​សហការ​នៅ​ទូទាំង​ពិភពលោក ហើយ​គ្រប់​គ្រង​លើ​ការ​ប្រតិបត្តិការ​សាច់​ប្រាក់ ដែល​ត្រូវ​បាន​ប្រើប្រាស់​លើ​អ៊ីនធឺណិត ឬ​នៅ​ប្រទេស​ផ្សេង​របស់​ធនាគារ​នោះ។ នៅ​ពេល​ដែល​អ្នក​ចង់​ចំណាយ​លើ​អ្វី​មួយ នៅ​លើ​អ៊ីនធឺណិត MasterCard និង Visa នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ធនាគារ​របស់​អ្នក​ថា​តើ​គណនី​របស់​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ដែរ​ឬ​ក៏​យ៉ាង​ណា ហើយ​ក៏​ទាក់​ទង​ទៅ​នឹង​គេហទំព័រ​ដែល​អ្នក​ចង់​ទិញ​របស់​នោះ​ដែរ​ថា​តើ​គេ​នឹង​ទទួល​យក​ការ​ចំណាយ​តាម MasterCard និង Visa ឬ​អត់។ ម៉្យាង​ទៀត MasterCard និង Visa ក៏​ផ្ដល់​ជា​ប្រព័ន្ធ​សុវត្ថិភាព ពេល​វា​ចាប់​ធ្វើ​ប្រតិបត្តិ​ការ​ដែរ។

បើ​និយាយ​ពី​ចំណុច​ខុស​គ្នា​វិញ MasterCard និង Visa មាន​មិន​ច្រើន​ឡើយ តែ​វា​អាច​ចែក​ចេញ​ជា ៣ ចំណុច​ដូច​ខាង​ក្រោម​នេះ៖

១. ទី​តាំង​ដែល​ទទួល​យក​ប្រតិបត្តិការ

MasterCard និង Visa មាន​ប្រតិបត្តិ​ការ​ជាមួយ​កន្លែង​លក់​ទំនិញ ឬ​សេវាកម្ម​ ដល់​ទៅ​ជាង ២០ លាន​ កន្លែង​ក្នុង​ ១៥០ ប្រទេស​ ឯណោះ។ ចំណុច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ អ្នក​គួរ​មើល​លើ​ប្រទេស​ដែល​អ្នក​ចង់​ធ្វើ​ដំណើរ​ទៅ ឬ​លើ​ឥវ៉ាន់​ដែល​អ្នក​ចង់​ទិញ​លើ អ៊ីនធឺណិត​នោះ​ថា​វា​ប្រើ​ក្រុមហ៊ុន​មួយ​ណា MasterCard ឬ Visa ។

២. ប្រព័ន្ធ​សុវត្ថិភាព

និយាយ​ដល់​ប្រព័ន្ធ​សុវត្ថិភាព​វិញ ទាំង Visa និង MasterCard មាន​ផ្ដល់​ជា SecureCode Scheme ពី​ខាង MasterCard និង Verified by Visa scheme ពី​ខាង Visa។ ប្រព័ន្ធ​សុវត្ថិភាព​ទាំង ២ នេះ​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​ត្រូវ​បញ្ចូល​ព័ត៌មាន​របស់​កាត និង​លេខ​សម្ងាត់​ជៀស​វាង​ពី​ការ​លួច​បន្លំ។

៣. ការ​ផ្ដល់​ជូន​ពិសេស

វា​ជា​ចំណុច​ពិសេស​មួយ ដែល​ជួយ​ឲ្យ​អ្នក​ងាយ​ជ្រើស​រើស​រវាង Visa ឬ MasterCard៖

  • MasterCard ផ្ដល់​ការ​បញ្ចុះ​តម្លៃ​ជា​ពិសេស និង​សំបុត្រ​ផ្សេងៗ​ដោយ​មិន​គិត​ថ្លៃ ចំពោះ​កាត Premium។

  • Visa មាន​ផល​ប្រយោជន៍​សម្រាប់ ការ​ដើរកម្សាន្ត ញ៉ាំ​អាហារ និង​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ទំនិញ Premium ដែល Visa មាន​លក់។

ចុចអាន៖

ប្រភព៖ nerdwallet   ប្រែ​សម្រួល៖ ផាត សុវត្ថិ