សូមសរសើរ! បុរសក្លាហានតោងឡើងអគារកម្ពស់ ៤ជាន់ ជួយសង្គ្រោះជីវិតក្មេងម្នាក់ (មានវីដេអូ)
- ច័ន្ទ, 28 ឧសភា 2018 07:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមសរសើរ! បុរសក្លាហានតោងឡើងអគារកម្ពស់ ៤ជាន់ ជួយសង្គ្រោះជីវិតក្មេងម្នាក់ (មានវីដេអូ)
ចន្លោះមិនឃើញ
ជនអន្តោប្រវេសន៍ម៉ាលីម្នាក់ (Mali ជាប្រទេសនៅអាហ្វ្រិកខាងលិច) ត្រូវបានគេឲ្យរហស្សនាមថា Spiderman បន្ទាប់ពីបានតោងឡើងលើអគារកម្ពស់ ៤ជាន់ ដើម្បីជួយសង្គ្រោះជីវិតក្មេងម្នាក់ ដែលកំពុងតោងយ៉មុខផ្ទះស្ទើរតែធ្លាក់ចុះមកដី។
លោក Mamoudou Gassama អាយុ ២២ឆ្នាំ កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំង និងត្រូវប្រធានាធិបតីបារាំង លោក Emmanuel Macron អញ្ជើញចូលវិមាន Elysee ជួបដោយផ្ទាល់ទៀតផង បន្ទាប់ពីបានជួយសង្គ្រោះជីវិតក្មេងអាយុ ៤ឆ្នាំខាងលើ។
ជាមួយគ្នានេះ វីដេអូឃ្លិបបង្ហាញឲ្យឃើញពីសកម្មភាព Gassama តោងឡើងលើអគារ ប្រើពេលមិនដល់ ៣០វិនាទី ត្រូវបានបង្ហោះ និងចែកចាយពាសពេញបណ្ដាញសង្គម។
លោក Gassama បានធ្វើដំណើរមកដល់ប្រទេសបារាំងកាលពីប៉ុន្មានខែមុន ហើយមានបំណងចង់កសាងជីវិតរបស់ខ្លួននៅក្នុងប្រទេសនេះ។ យ៉ាងណាមិញ ចៅហ្វាយក្រុងប៉ារីស លោកស្រី Anne Hidalgo បានប្ដេជ្ញាថានឹងជួយ Gassama ឲ្យរស់នៅក្នុងប្រទេសបារាំងទាល់តែបាន៕
សូមទស្សនាសកម្មភាព Gassama សង្គ្រោះក្មេងនៅខាងក្រោម៖