ផល សោភ័ណ្ឌ និយាយយ៉ាងណាក្រោយឈ្នះខ្សែក្រវាត់ Carabao ជាលើកទី២ យប់មិញ
- 2018-05-28 08:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផល សោភ័ណ្ឌ និយាយយ៉ាងណាក្រោយឈ្នះខ្សែក្រវាត់ Carabao ជាលើកទី២ យប់មិញ
ចន្លោះមិនឃើញ
ជើងខ្លាំងជួរមុខរបស់កម្ពុជា ផល សោភ័ណ្ឌ ថា ការប្រកួតយប់មិញជាមួយសិស្សប្អូន ឡៅ ចិត្រា កុំបារម្ភខ្លះៗដែរ ព្រោះភ្លាត់ស្នៀតបែកតាំងពីទឹកទី១ ហើយបែកនោះក៏ធំទៀត ខ្លាចមិនអាចបន្តការប្រកួតដល់ចប់បាន។
ផល សោភ័ណ្ឌ បានឲ្យដឹងថា រូបគេពិតជាទទួលស្កាល់សិស្សប្អូនខាងលើនេះមានសមត្ថភាពល្អមែន នៅពេលខាងមុខ គេនឹងរឹតតែល្អថែមទៀត ព្រោះនៅក្មេង មានកម្លាំង ហើយជាក្មេងកំពុងឡើងទៀតដូច្នេះបន្តិចទៀតល្អខ្លាំងជាងនិងទៀត។
សម្រាប់ជំនួបផ្ដាច់ព្រ័ត្រនេះ អតីតកីឡាករជម្រើសរើសជាតិប្រដាល់សលកខាងលើបន្តថា វាក៏ជាការពិបាកក្នុងការយកឈ្នះសិស្សប្អូនផងដែរ ដោយសាររូបគេវ៉ៃខ្លី ដល់ពេលប៉ះអ្នកខ្ពស់វែងបែបនេះពិបាកលូកចូលវ៉ៃដែរ។ ប្រាក់រង្វាន់ដែលទទួលបាននេះ នឹងយកទៅបង្កើតមុខរបរបន្តិចបន្តួចបន្ថែមពីការឡើងសង្វៀន។
ផល សោភ័ណ្ឌ ក្លាយជាម្ចាស់ជើងឯកទម្ងន់ ៦៣,៥ គីឡូក្រាមខ្សែក្រវាត់ Carabao ជាលើកទី២ បន្ទាប់ពីយកឈ្នះកីឡាករ ឡៅ ចិត្រា ដោយពិន្ទុនៅសង្វៀនបាយ័នស្ទឺងមានជ័យកាលពីយប់មិញនេះ៕