មេធាវីអេហ្ស៊ីបម្នាក់ប្ដឹង Ramos រឿងធ្វើឲ្យ Salah របួស ហើយទារថ្លៃជំងឺចិត្តច្រើនមិនធម្មតា
- 2018-05-28 14:10:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេធាវីអេហ្ស៊ីបម្នាក់ប្ដឹង Ramos រឿងធ្វើឲ្យ Salah របួស ហើយទារថ្លៃជំងឺចិត្តច្រើនមិនធម្មតា
ចន្លោះមិនឃើញ
មេធាវីអេហ្ស៊ីបឈ្មោះ Bassem Wahba ក្នុងថ្ងៃនេះ បានដាក់ពាក្យប្ដឹង Sergio Ramos រឿងធ្វើឲ្យខ្សែស្លាប Mohamad Salah របួសស្មាកាលពីក្នុងប្រកួត Champions League កាលពីពេលកន្លងទៅថ្មីៗនេះ។
បង្ហាញមុខក្នុងប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ មេធាវីអេហ្ស៊ីបរូបនេះបាននិយាយថា លោកបានដាក់ពាក្យប្ដឹង Ramos ទៅ FIFA ពីបទបង្កដោយចេតនានូវ "ការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត" ដល់ Salah និងប្រជាជនអេហ្ស៊ីបទាំងមូល។ ក្នុងពាក្យបណ្ដឹងនេះ លោក Wahba បានទារសំណងជំងឺចិត្តចំនួន ១ប៊ីលានដុល្លារសហរដ្ឋអាមេរិក។
លោក Wahba សន្យាថានឹងយកថ្លៃសំណងនេះទៅបរិច្ចាគជូនមូលនិធិសង្គមរបស់រដ្ឋឈ្មោះ Long Live Egypt Fund។
សូមបញ្ជាក់កាលពីប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រកាលពីវេលាអាធ្រាត្រថ្ងៃសៅរ៍កន្លងទៅ Salah បានរងរបួសស្មា និងត្រូវបានដូរចេញតាំងពីវគ្គទីមួយ។ របួសអាចធ្វើឲ្យកីឡាករអេហ្ស៊ីបមិនបានលេង World Cup៕