ស្ងាត់ៗ Liverpool ជះលុយ​ទិញ​កីឡាករ​សំខាន់​មួយ​រូប​របស់​ Monaco

  • 2018-05-29 00:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញ​យក​កីឡាករ​ឆ្នើម​របស់​ Monaco មួយ​រូប​គឺ​ Fabinho ដែល​មាន​តម្លៃ​ខ្លួន​ជាង​ ៤០​លាន​ផោន។​​

Fabinho

ខ្សែ​បម្រើ​អន្តរជាតិ​ប្រេស៊ីល​​នឹង​ចូល​រួម​ជាមួយ​ក្រុម​រង​ជើង​ឯក​ Champions League ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា​តទៅ។​ ការ​មក​ដល់​របស់​ Fabinho គឺ​ជា​សញ្ញា​មួយ​នៃ​ការ​ចាកចេញ​របស់​កីឡាករ​យូរ​ឆ្នាំ​ Emre Can។

កីឡាករ​វ័យ​២៤​ឆ្នាំ​អាច​លេង​ជា​ខ្សែ​ការពារ​ស្ដាំ​ក៏​បាន​ និង​ជា​ខ្សែ​បម្រើ​ការ​ពារ​ក៏​បាន។​ កម្លាំង​សំខាន់​រូប​នេះ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ Monaco ដោយ​ស៊ុត​បញ្ចូល​ទី​បាន​២២គ្រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​។​

Fabinho ចាប់​ផ្ដើម​អាជីព​ជាមួយ​ក្លឹប​ប្រេស៊ីល​ Fluminense មុន​ផ្ទេរ​ទៅ​ក្រុម​ព័រទុយហ្គាល់​ Rio Ave។ ម្ចាស់​អាវ​លេខ​២ក្រុម​ជើង​ឯក​បារាំង​រដូវកាល​២០១៧​​ធ្លាប់​លេង​ក្លឹប​យុវជន​ និង​ឈុត​ធំ​ Real Madrid បាន​សរុប​៣១​ប្រកួត​មុន​ទៅ​លេង​ជាប់​លាប់​នៅ​ Monaco ក្នុង​ឆ្នាំ​ ២០១៥ រហូត​ដល់​២០១៨៕

ប្រភព៖ Liverpool FC   ប្រែសម្រួល៖ វីរ័ត្ន