កុំ​ហួស​ចិត្ត​ឲ្យ​សោះ បើ​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ដេប៉ូ

  • 2018-05-29 06:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេរុហ៍​ ឬ​ផ្លូវ​ឧកញ៉ា​ទេពផន​មក​ដល់​ស្តុប​ផ្សារ​ដេប៉ូ អ្នក​ដំណើរ​នឹង​ចម្លែក​ចិត្ត​ជាមួយ​ផ្ទាំង​ផ្សាយ​ពាណិជ្ជ​យ៉ាង​ស្អេក​ស្កះ ភាគ​ច្រើន​ផ្តោត​លើ​ផលិតផល​ទូរសព្ទ។

ផ្ទាំង​ពាណិជ្ជកម្ម​ដ៏​ច្រើន​ចម្រុះ​ដោយ​ទូរសព្ទ​ប្រេន​ផ្សេងៗ បាន​ទាក់ទាញ​ភ្នែក​មនុស្ស​ម្នា​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់។ ផ្សារ​ដេប៉ូ​ត្រូវ​គេ​ស្គាល់​ជា​មជ្ឈមណ្ឌល​ហាង​ទូរសព្ទ​ដ៏​ធំ​នៅ​ទី​ក្រុង​ភ្នំពេញ បន្ទាប់​ពី​គិរីរម្យ។

ជា​តំបន់​ប្រមូល​ផ្តុំ​ដោយ​ពលរដ្ឋ​រស់នៅ​កកកុញ ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្មស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ តំបន់​ផ្សារ​ដេប៉ូមាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ជំនួញ​នៅ​ទីនោះ​មាន​ភាព​មមាញឹក និង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​៕

ចុច​អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ ប៊ុណ្ណារ៉ា