ក្មេង​ប្រុស​អ៊ុយរុយហ្គាយ ចាប់កំហុស Google ដល់​ក្រុមហ៊ុនព្រមទទួលស្គាល់​

  • 2018-05-28 06:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ័យ ១៧ ឆ្នាំ យុវជន​ឈ្មោះ Ezequiel Pereira បាន​ទទួល​ប្រាក់​រង្វាន់​ជា​លើក​ដំបូង​ក្រោយ​រក​ឃើញ​ពី​ចន្លោះ​ប្រហោង​នៃ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ក្រុមហ៊ុន Google។ ចាប់​កាន់​កុំព្យូទ័រ​តាំង​ពី​អាយុ ១០ ឆ្នាំ Pereira បាន​ប្រលូក​ចូល​សិក្សា​ថ្នាក់​សរសេរ​កូដ​នៅ​មួយ​ឆ្នាំ​បន្ទាប់ ហើយ​ព្យាយាម​លុតដំ​ខ្លួន​ឲ្យ​បាន​ស្គាល់​ភាសា​កូដ​ច្រើន​ប្រភេទ​ខុស​ពី​គ្នា។

លុះ​ដល់​ឆ្នាំ ២០១៦ ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន Google ជ្រើសរើស​ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ​កណ្តាល​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក បន្ទាប់​ឈ្នះ​ការ​ប្រកួត​សរសេរ​កូដ។ លុះ​មួយ​រយៈ​ក្រោយ​​ក្មេង​ប្រុស​ដែលមាន​ដើម​កំណើត​អ៊ុយរុយហ្គាយ​ ទទួល​បាន​ប្រាក់​រង្វាន់​ពី​ក្រុមហ៊ុន​យក្ស​អាមេរិក​ដល់​ទៅ ៣៦ ៣៣៧ ដុល្លារ ជុំវិញ​ការ​ស្វែងរក​ឃើញ​នូវ​ចន្លោះ​ប្រហោង។

កំហុស​ឆ្គង​ដែល Pereira រក​ឃើញ មាន​តាំង​ពី​ដើម​ឆ្នាំ​មក​ម្ល៉េះ ប៉ុន្តែ​ទើប​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​សរសេរ​នូវ​វិធីសាស្រ្ត​ក្នុង​ការ​រុករក​ចន្លោះ​ប្រហោង​នេះ​ដោយ​ជោគជ័យ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន រហូត​ដល់ Google ធ្វើ​ការ​បញ្ជាក់​ជា​សាធារណៈ​ថា​ក្រុមហ៊ុន​ពិត​ជា​មាន​ចំណុច​ថ្លោះធ្លោយ​បែប​នោះ​ពិត​មែន។

នេះ​ពុំ​មែន​ជា​លើក​ទី ១ ទេ ដែល​ Google ផ្តល់​ប្រាក់​រង្វាន់​ដល់​បុគ្គល​ខ្លាំង​​ អាច​ស្វែងរក​កំហុស​ខ្លួន ផ្ទុយ​ទៅ​វិញ​នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​បាន​ចាយ​លុយ​អស់​ជាង ២,៩ លាន​ដុល្លារ ទៅ​លើ​អ្នក​រុករក ២៧៤ រូប ក្នុង​នោះ​មាន​ប្រាក់​រង្វាន់​ធំ​បំផុត​ខ្លះ​ឈាន​ដល់ ១១២ ៥០០ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា