មាន​លក់​ហើយ Apple Watch S3 ម៉ាស៊ីន​ជួសជុល​ថ្មី ធូរ​ថ្លៃ​ជាង​ធម្មតា​ជិត ១ សន្លឹក

  • 2018-05-27 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សប្តាហ៍​នេះ​ក្រុមហ៊ុន Apple បាន​បន្ថែម​នូវ​ការ​ដាក់​លក់​នាឡិកា Apple Watch Series 3 ប្រភេទ LTE ក្នុង​លក្ខខណ្ឌ​ជា​ម៉ាស៊ីន​ជួសជុល​ថ្មី (Refurbished) ជា​លើក​ដំបូង​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។

រយៈ​ពេល ២ ​ថ្ងៃ​ដំបូង នាឡិកា​ជាង ១០ គ្រឿង​ត្រូវ​បាន​ដាក់​លក់​សាកល្បង ហើយ​ក៏​រំពឹង​នឹង​មាន​ច្រើន​គ្រឿង​ទៀត​ក្នុង​ថ្ងៃ​បន្ទាប់ ឬ​អតិថិជន​អាច​តាមដាន​ការ​លក់​តាម​រយៈ​គេហទំព័រ Refurb Tracker។ តម្លៃ​ចាប់​ផ្តើម​ចន្លោះ​ពី ៣៥៩ ដុល្លារ និង ៥៤៩ ដុល្លារ ពោល​គឺ​ថោក​ជាង ១៥ ទៅ ១៦ ភាគរយ​ស្មើ​នឹង ៧០ ដុល្លារ នៃ​តម្លៃ​ម៉ាស៊ីន​ថ្មី ដោយ​នៅ​ក្រៅ​ស្រុក​ប្រភេទ​ខ្សែ​អាលុយមីញ៉ូម​ទឹកប្រាក់​ថ្មី​ចេញ​ពី​ប្រអប់​ថ្លៃ ៤២៩ ដុល្លារ។

បញ្ជាក់​ថា​នាឡិកា​ឆ្លាតវៃ​ជួសជុល​ចេញ​ពី Apple មុន​សម្រេច​យក​មក​ដាក់​លក់ សុទ្ធ​សឹង​ឆ្លងកាត់​ការ​សាកល្បង ត្រួតពិនិត្យ និង​សម្អាត​វេចខ្ចប់​សារ​ឡើង​វិញ​ទាំង​ស្រុង បន្សំ​នឹង​គ្រឿង​ឧបករណ៍​ប្រើប្រាស់​ដូច​ជា​ដុំ​និង​ខ្សែ​សាក​ម៉ាញេទិច។ សរុប​មក​ផលិតផល Refurbished របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ អាច​គួរ​ឲ្យ​ទុក​ចិត្ត​បាន និង​សឹង​តែ​មាន​ការ​ភ័ន្តច្រឡំ​ថា​ជា​របស់​ថ្មី បើ​ពុំ​បាន​ត្រួតពិនិត្យ​លេខ​ម៉ាស៊ីន​ឲ្យ​បាន​ច្បាស់លាស់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី