ប្រើប្រាស់​ Facebook រាល់​ថ្ងៃ​ គួរ​ដឹង​ប៉ុន្មានចំណុចនេះ ទាក់ទងនឹងទិន្នន័យអ្នក

  • 2018-05-27 02:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ប្រកាស​គោលការណ៍​ប្រើប្រាស់​ទិន្នន័យ​ថ្មី​ ហើយ​ជាមួយ​នឹង​ប៉ុន្មាន​ចំណុច​នេះ​ ជួយ​អ្នក​មាន​ចំណេះដឹង​បន្ថែម​លើ​ទិន្នន័យ​ផ្ទាល់ខ្លួន​ ពេល​ប្រើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​។

ព័ត៌មាន​ប្រភេទ​ណា​ Facebook ប្រមូល​

Facebook កំពុង​ប្រមូល​ និង​ប្រើប្រាស់​ពី​ការ​ Post, សារ​, រូបភាព​, Group​, ទំព័រ​បាន​ចូល​មើល​, Hashtags បាន​ប្រើប្រាស់​ និង​មួយ​ចំនួន​ទៀត​ របស់​អ្នក​។

ក្នុង​នោះ​ក៏​មាន​ ទិន្នន័យ​ទាក់ទង​នឹង​ប្រភេទ​ទូរសព្ទ​, កុំព្យូទ័រ​, ប្រព័ន្ធ​ប្រតិបត្តិការ​ប្រើប្រាស់​, ប្រភេទ Browser, វិភាគ​មើល​ចំនួន​ថាមពល​ថ្ម​នៅ​សល់​, ទំហំ​ Storage, ចំណុច​រំកិល​ Mouse លើ​អ្វី​មួយ​។ បើ​ Facebook បើក​នៅ​ផ្ទៃ​ខាងក្រោយ​ (Background) តែ​មិន​ប្រើ​ ក៏​មាន​ការ​កត់​ចំណាំ​ផង​ដែរ​។

Facebook Portfolio

ពេល​ Comment លើ​ការ​ Post ​របស់​មិត្តភក្ដិ​ នឹង​មាន​ប្រតិកម្ម​លើ​ Profile Facebook ទាំង​ពីរ​។ បើ​ Sync ទិន្នន័យ​អាសយដ្ឋាន​ ជាមួយ​កម្មវិធី​ Messenger ក្រុមហ៊ុន​នឹង​ទទួល​បាន​លេខ​ទូរសព្ទ​ និង​អ៊ីមែល​ សូម្បី​តែ​ពួកគេ​មិន​ប្រើ​ Facebook ក៏​ដោយ​។

ឧទាហរណ៍​ Facebook អាន​វិភាគ​រាល់​ទំនាក់ទំនង​ក្នុង​ Messenger តែ​អះអាង​គ្រាន់​ចង់​ពង្រឹង​សុវត្ថិភាព​ ការពារ​ Malware។ ថ្មីៗ​នេះ​ អ្នក​ប្រើប្រាស់​ម្នាក់​ ភ្ញាក់​ខ្លួន​ពេល​ដឹង​ថា​កម្មវិធី​ Messenger កត់ត្រា​ការ​ Call ពីមុន​របស់​គាត់​។

ទីតាំង​

ពេល​ផ្ដល់​សិទ្ធ​ឲ្យ​ Facebook ចូល​ប្រើ​កាមេរ៉ា​ ឬ​រូបភាព​ ឬ​ GPS គ្រប់យ៉ាង​ចូល​ប្រើ​​បាន​ទាំងអស់​ក្នុង​ Library មិនមែន​ត្រឹម​រូបភាព​មួយៗ​ដូច​កាល​គិត​នោះ​ទេ​។

Device ប្រើ​ Log on ចូល​ Facebook កាន់​តែ​ច្រើន​ ព័ត៌មាន​ប្រមូល​បាន​កាន់​តែ​ច្រើន​។ គួរ​ប្រើ​កម្មវិធី​ Facebook ត្រឹម​ Device តែ​មួយ​។ បើ​ព័ត៌មាន​ទីតាំង​សំខាន់​សម្រាប់​អ្នក​ គួរ​ប្រើ​ត្រឹម​ Laptop តែ​ Facebook ក៏​ដឹង​ពី​ IP address របស់​អ្នក​ដែរ​ ហើយ​អាច​ចាប់​យក​ទិន្នន័យ​ក្នុង​រូបភាព​ជា​ប្រយោជន៍​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ទីតាំង​។

Facebook ប្រើ​ព័ត៌មាន​នេះ​ ធ្វើ​អ្វី​ខ្លះ​

Facebook ដឹង​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​ និង​ចំណាប់​អារម្មណ៍​អ្នក​ និង​មិត្តភក្ដិ​ នេះ​មិន​ត្រឹម​ជា​ចំណុច​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជំរុញ​សក្ដានុពល​សេវាកម្ម​របស់​ Facebook ផង​ដែរ​ ដោយ​បង្ហាញ​ព័ត៌មាន​ ឬ​អ្វី​អ្នក​ចង់​បាន​កាន់​តែ​មាន​ភាព​ត្រឹមត្រូវ​។ គួរ​ដឹង​ផង​ដែរ​ថា​ ការ​ប្រមូល​ទិន្នន័យ​មិនមែន​ត្រឹម​ការ​ Click លើ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ​ នេះ​រួម​ទាំង​ Group អ្នក​ស្ថិត​នៅ​ កម្មវិធី​បាន​ប្រើប្រាស់​ និង​វេបសាយ​បាន​ចូល​មើល​។

វេបសាយ​ណា​មាន​ប៊ូតុង Like របស់​ Facebook អាច​បញ្ជូន​ទិន្នន័យ​ រួម​ទាំង​ IP Address ត្រលប់​ទៅ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​នេះ​។

ពេល​បន្ថែម​របស់​របរ​ចូល​ក្នុង​កន្ត្រក​ទិញ​ (Shopping cart) តែ​មិន​បាន​ទិញ​ ឬ​ស្វែងរក​ព័ត៌មាន​ផ្សេង​លើ​វេបសាយ​កក់​សណ្ឋាគារ​ វេបសាយ​ដទៃ​អាច​បង្កើត​គោលដៅ​អតិថិជន​ដោយ​ខ្លួនឯង​ពី​ព័ត៌មាន​ទាំង​នេះ​ បន្ទាប់​មក​ Facebook តម្រង់​គោលដៅ​ពាណិជ្ជកម្ម​គ្រប់គ្នា​ចូល​មើល​ URL ឬ ​វីដេអូ​។

Facebook នឹង​ដក​ចោល​មុខងារ​ពាណិជ្ជកម្ម​ Categories នៅ​ ៦ ខែ​ទៀត​ តែ​មិន​មាន​ន័យ​ថា​នឹង​ប្រមូល​ទិន្នន័យ​បាន​តិច​នោះ​ទេ​។ ដោយ​ការ​ប្រើ​ Profile មនុស្ស​ម្នាក់​ ដែល​ទើប​បាន​ទិញ​រថយន្ត​ Camry អាច​ប្រើ​ Categories របស់​ Facebook ស្វែងរក​មនុស្ស​ដទៃ​ ដែល​ប្រហែល​ចង់​ទិញ​រថយន្ត​នោះ​ដែរ​។

អ្នក​មាន​ Control ថា​តើ​ការ​ Post ​ជា​ Public ឬ​ Private តែ​មិន​អាច​គ្រប់គ្រង​លើ​ Friends បាន​ទេ​។ បើ​ពួកគេ​បង្ហោះ​អ្វី​មួយ​ អ្នក​មិន​អាច​ផ្លាស់ប្ដូរ​ Status បាន​ទេ​ ហើយ​ក៏​ប្រហែល​មិន​អាច​ស្នើ​លុប​ Content នោះ​ចោល​បាន​ដែរ​ បើ​មិន​បំពាន​ដល់​គោលការណ៍​របស់​ក្រុមហ៊ុន​។

បើ​ Comment លើ​ការ​បង្ហោះ​របស់​នរណា​ម្នាក់​ ពួកគេ​អាច​ធ្វើ​ឲ្យ​វា​ទៅ​ជា​ Public បាន​។ នេះ​សំខាន់​ បើ​មាន​បញ្ហា​អ្វីមួយ​ ពួកគេ​អាច​ Block ហើយ​អ្នក​មិន​អាច​លុប​ Comments ពី​ទំព័រ​ពួកគេ​បាន​ទេ​។

Setting Timeline និង​ Tagging អាច​ការពារ​មនុស្ស​ពី​ការ​បន្ថែម​ Post នានា​ទៅ​កាន់​ Timeline ឬ​ Tag ឲ្យ​អ្នក​លើ​ Post របស់​ពួកគេ​ ប៉ុន្តែ​នៅ​តែ​អាច​ Upload គ្រប់យ៉ាង​ លើ​ទំព័រ​ផ្ទាល់ខ្លួន​។

ការ​លុប​ Facebook មិន​ដូច​ការ​ Unsubscribe អ៊ីមែល​នោះ​ទេ​ ដោយ​ចំណាយ​ពេល​ដល់​ទៅ​ ១៤ ថ្ងៃ​។ មុន​ពេល​ឈាន​ដល់​ចំណុច​នេះ​ គួរ​ទាញ​យក​ព័ត៌មាន​អ្នក​ទុក​ជា​បញ្ជី​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ​។ Deactivation គណនី​ មិនមែន​លុប​ចោល​គ្រប់យ៉ាង​នោះ​ ដោយ​រូបភាព​ ការ​ Like ឬ​ ព័ត៌មាន​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រក្សាទុក​ ហើយ​នៅ​តែ​អាច​ប្រើ​ Messenger គ្រាន់​តែ​អ្នក​ផ្សេង​មិន​អាច​រក​ឃើញ​ Profile អ្នក​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន