កីឡាករ​ឆ្នើម​Barcaម្នាក់ ​សង្ឃឹម​ថា​ អាច​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប

  • 2018-05-29 11:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Samuel Umtiti កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ខ្លួន​នឹង​ត​កុងត្រា​ថ្មី​ជាមួយ Barcelona នា​ពេល​ខាង​មុខ។

កីឡាករ​បាន​សារភាព​ថា​រហូត​មក​ទល់​ពេល​នេះ ការ​ចរចា​កុងត្រា​មិន​មាន​សភាព​ទៅ​មុខ​លឿន​ឡើយ។ យ៉ាង​នេះ​ក្ដី Umtiti មិន​មាន​ការ​បារម្ភ​រឿង​នេះ​ ហើយ​សង្ឃឹម​ថា​នឹង​បាន​កុងត្រា​ថ្មី​ឆាប់ៗ។

ខ្សែ​ការពារ​បាន​និយាយ៖ "វា​មិន​មាន​អី​ថ្មី​ទេ។ ខ្ញុំ​មើល​ទូរស័ព្ទ​ខ្ញុំ​ច្រើន​ដង​ដែរ តែ​នៅ​មិន​ទាន់​ដំណើរ​ការ​ទៅ​មុខ​នៃ​ការ​ចរចា​កុងត្រា​ថ្មី។ វា​គឺ​ជា​រឿង​សំខាន់​ ដែល​ដោះ​ស្រាយ​រឿង​អ៊ីចឹងៗ​ឲ្យ​ចប់​សព្វគ្រប់​មុន​ World Cup។ ​យ៉ាង​នេះ​ក្ដី ទោះ​ជា​មិន​បាន​កុងត្រា​ថ្មី​ឲ្យ​មុន​កម្មវិធី​ហ្នឹង ក៏​វា​មិន​អី​ដែរ​សម្រាប់​ខ្ញុំ ព្រោះ​ដំណើរ​ការ​ចរចា​កុងត្រា​បាន​ប្រព្រឹត្តិ​ប៉ុន្មាន​ខែ​ទៅ​ហើយ។ បើ​តាម​គំនិត​ខ្ញុំ ខ្ញុំ​នឹង​បាន​កុងត្រា​ថ្មី​"។

សូម​បញ្ជាក់​ផង​ដែរ​ Umtiti បាន​ចាក​ចេញ​ពី Lyon ទៅ​ចូល​រួម​ជាមួយ Barcelona កាល​ពី​ឆ្នាំ ២០១៦ ហើយ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឲ្យ​ក្លឹប​ថ្មី​ខ្លួន។ កីឡាករ​បារាំង​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​បាន ៨៣ ប្រកួត​ហើយ​គិត​មក​ទល់​ពេល​នេះ។

ព័ត៌មាន​នៃ​ការ​ចរចា​កុងត្រា​នេះ កើត​ឡើង​ស្រប​ពេល​មាន​ការ​លេច​ឡើង​នូវ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ ដែល​ថា Manchester United កំពុង​តាម​ទិញ​កីឡាករ​ Umtiti។

តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់ Umtiti គឺ ៥៣ លាន​ផោន (៧០​លាន​ដុល្លារ​សហរដ្ឋអាមេរិក)៕

ប្រភព៖ Sky Sports | Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី