សារមន្ទីរ Real កំពុង​ខ្វះ​កន្លែង​ដាក់​តាំង​ពាន Champions League ទី ១៣ របស់​ខ្លួន

  • 2018-05-29 14:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារមន្ទីរ​ក្លឹប Real Madrid បាន​ជួប​បញ្ហា​ខ្វះ​កន្លែង​ដាក់​តាំង​ពាន Champions League ទី ១៣ ដែល​ទើប​នឹង​ឈ្នះ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

នៅ​ពេល​ដែល Real Madrid ធ្វើ​បាន​សម្រេច​ក្នុង​ឈ្នះ​ពាន Champions League លើក​ទី ១០ របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០១៤ សារមន្ទីរ​ក្លឹប​បាន​សម្រេច​បង្កើន​ចំនួន​ប្រលោះ​ចំនួន​ពីរ​ទៀត ដើម្បី​សម្រាប់​ដាក់​តាំង​ពាន​កំពូល​អឺរ៉ុប​មួយ​នេះ។ យ៉ាង​នេះ​ក្ដី ការ​ឈ្នះ​ពាន UCL រដូវ​កាល ២០១៥/១៦ និង ២០១៦/១៧ មាន​ន័យ​ថា ប្រលោះ​ទាំង​នោះ​ត្រូវ​បាន​បំពេញ​អស់​ហើយ។

ការណ៍​នេះ​ធ្វើ​ឲ្យ​សារមន្ទីរ​ក្លឹប​កំពុង​ជួប​បញ្ហា​ខ្វះ​កន្លែង​ពាន Champions League ទី ១៣ ដែល​ក្លឹប​ទើប​ឈ្នះ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca អ្នក​គាំទ្រ​ក្លឹប​អធិរាជ​ពណ៌​ស ត្រូវ​រង់​ចាំ​ដល់​ទៅ ១ សប្ដាហ៍ទៀត ​ដើម្បី​ទស្សនា​លោក​ប្រធាន​ក្លឹប Florentino Perez ធ្វើ​ពិធី​ដាក់​តាំង​ពាន​ថ្មី ដូច​សព្វ​ដង។

បើ​តាម​ការរាយការណ៍លោក Ben Hayward ហើយ​ត្រូវ​បាន​យក​មក​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Bleacher Report ក្លឹប​ Real Madrid កំពុង​រៀប​ចំ​ធ្វើ​ប្រលោះ​សម្រាប់​ដាក់​តាំង​ពាន Champions League ទី ១៣។

សូម​បញ្ជាក់​ផង​ដែរ​ថា Real Madrid បាន​យក​ឈ្នះ Liverpool ក្នុង​លទ្ធផល ៣-១ ក្នុង​ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ។ ការណ៍​ធ្វើ​ឲ្យ​ក្លឹប លើក​ពាន​កម្មវិធី​មួយ​នេះ​ដល់​ទៅ ៤ លើក​ក្នុង​ ៥​ឆ្នាំ​ចុង​ក្រោយ៕

ប្រភព៖ The Sun | Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម