ទិញ​ឡាន​មួយ​ទឹក​ជិះ ប៉ះ​ចំ​អ្នក​លក់​ធ្វើ​ស៊ី​ពណ៌​ឡាន​ច្បាស់​ទឹក​ភ្នែក​មិន​ខាន

  • 2018-05-30 02:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនោរ​​នៃ​ការ​ពេញ​និយម​ឡាន​មួយ​ទឹក​កាន់​តែ​មាន​ការ​កើន​ឡើង អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ក៏​ច្រើន​តែ​ជ្រើស​រើស​​ទៅ​លើ​ពណ៌​ឡាន​ពេញ​និយម​ជិះ ពណ៌​មាន​ហុងស៊ុយ ងាយ​ស្រួល​លក់​ចេញ គួប​ផ្សំ​ជាមួយ​ភាព​ស្រស់​ស្អាត បន្ទាប់​ពី​មើល​លើ​គុណភាព​របស់​ឡាន​ទាំង​នោះ។

នេះ​បើ​តាម​អ្នក​រកស៊ី​ឡាន​មួយ​រូប​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ Sabay ថា​ឡាន​មួយ​ទឹក​ភាគ​ច្រើន​អ្នក​រក​ស៊ី​គួកជេរ​តែង​យក​មក​ធ្វើ​ឲ្យ​ស្អាត ទោះ​បី​ជា​ឡាន​នេះ​មាន​ច្រេះ​ក៏​ដោយ​ព្រោះ​ចង់​តម្រូវ​ចិត្ត​អ្នក​ទិញ។

ដោយ​សារ​អ្នក​ទិញ​ជា​ច្រើន​តែង​មក​រក​តែ​ពណ៌​ពេញ​និយម​ជិះ ដូច​នេះ​ធ្វើ​ឲ្យ​អ្នក​លក់​តែង​យម​ឡាន​មាន​ពណ៌​ផ្សេង មក​ប្ដូរ​ដាក់​ពណ៌​ពេញ​និយម​វិញ​ដូច​ជា ពណ៌​ស ទឹក​ប្រាក់ ទឹក​មាស ជា​ដើម ព្រោះ​ថា​ពេល​នាំ​ចូល​មក​ដំបូង​ក្រដាស​ពន្ធ​ពុំ​មាន​បញ្ជាក់​ពី​ពណ៌​ឡាន​ឡើយ។

ព្រោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ចំណេញ​ច្រើន ចំពោះ​តម្លៃ​ពី​ពណ៌​ស ទៅ​ពណ៌​ទឹក​មាស ខុស​គ្នា​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ និង​ពី​ពណ៌​ទឹក​មាស ទៅ ពណ៌​ទឹក​ប្រាក់​ខុស​គ្នា​ប្រមាណ​ជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ សម្រាប់​ស៊េរី​ឆ្នាំ គុណភាព និង Option តែ​មួយ ។

លោក​បន្ត​ថា​ឡាន​ប្រភេទ​នេះ​អ្នក​ទិញ​ប្រើ​ប្រាស់​មិន​បាន​យូរ​ប៉ុន្មាន​ឡើយ និង​មាន​ពណ៌​ស្លេក ស្លក់ របក​ទឹក​ថ្នាំ មិន​ដូច​ទឹក​ថ្នាំ​ហ្ស៊ីន​ទេ។

ចំពោះ​ការ​ប្ដូរ​វិញ លោក គង់​ឡាយ ម្ចាស់​យានដ្ឋាន គង់ ឡាយ បាន​ប្រាប់​ថា​ប្ដូរ​ពី​ពណ៌​ផ្សេងៗ ទៅ​ពណ៌​ពេញ​និយម​ដូច​ជា​ពណ៌​ស ពណ៌​ទឹក​មាស និង​ពណ៌​ទឹក​ប្រាក់ មាន​តម្លៃ​ចន្លោះ ៦០០ ទៅ ៧០០ ដុល្លារ​ សម្រាប់ ឡាន Lexus និង Highlander មិន​ពី​ពណ៌​កាំមៃ និង​តម្លៃ ៥០០ ទៅ ៦០០ ដុល្លារ​ សម្រាប់​ឡាន Prius, Camryបាន​ឡែន ឬ ឆ្លាម។

ចំពោះ​តម្លៃ​នេះ​វិញ​លោក​បាន​បញ្ជាក់​ថា​អាច​អាស្រ័យ​ទៅ​លើ​គុណភាព​ឡាន​ផង​ដែរ ប្រសិន​បើ​មាន​ច្រេះ ឬ​ខូច​ខាត​ច្រើន​តម្លៃ​ក៏​អាច​លើស​និង​ដែរ៕

ចំពោះ​វិធីសាស្ត្រមើលទឹក​ថ្នាំឡាន ធ្វើ​ថ្មីឬមិន​ធ្វើ Sabay នឹង​ចុះ​ផ្សាយ​ជួន​នៅពេល​ក្រោយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី