ប៉ូលិសតែងខ្លួនជាដាយណូស័រសម្រួលចរាចរ កំពុងល្បីខ្លាំងនៅប្រទេសថៃ
- 2018-05-30 02:50:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសតែងខ្លួនជាដាយណូស័រសម្រួលចរាចរ កំពុងល្បីខ្លាំងនៅប្រទេសថៃ
ចន្លោះមិនឃើញ
មន្ត្រីប៉ូលិសចរាចរម្នាក់នៅខាងក្រៅសាលារៀនមួយ ក្នុងខេត្ត Nakhon Nayok ប្រទេសថៃ បានទាក់ទាញចិត្តសិស្ស និងឪពុកម្តាយរបស់ពួកគេ ក៏ដូចជាអ្នកដំណើរជាច្រើន ជាមួយនឹងការស្លៀកសំលៀកបំពាក់ច្នៃប្រឌិតរបស់ខ្លួន។
ជាមួយគ្នានេះ លោក Maj Tanit Bussabong បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីរូបថតលោកស្លៀកពាក់ឈុតដាយណូស័រ ក្នុងអំឡុងពេលសម្រួលចរាចរ នៅខាងក្រៅសាលាមត្តេយ្យ Anuban Nakhon Nahok ត្រូវបានគេបង្ហោះ និងចែកចាយពាសពេញបណ្ដាញសង្គម។ ក្រៅពីឈុតដាយណូស័រនោះ ក៏នៅមានឈុតតុក្កតា Minnie Mouse និង តុក្កតាជប៉ុន Kumamon ទៀតផង។
លោក Maj Tanit បាននិយាយថា «ខ្ញុំអាចជំរុញលើកទឹកចិត្តក្មេងៗឲ្យទៅសាលារៀនបាន។ ខ្ញុំបានសុំការអនុញ្ញាតពីមេ ហើយគាត់ក៏គាំទ្រគំនិតរបស់ខ្ញុំដែរ»៕
ចុចអាន៖