ចិន គ្រោងនឹងបន្ថែមការនាំចូលរថយន្តដឹកទំនិញធន់ធ្ងន់មកខ្មែរ
- 2018-05-30 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន គ្រោងនឹងបន្ថែមការនាំចូលរថយន្តដឹកទំនិញធន់ធ្ងន់មកខ្មែរ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Shanxi Automobile Group ដែលស្ថិត នៅក្នុងទីក្រុងហយណាន ខេត្ត អានហួយ ប្រទេសចិន គ្រោងនឹងបន្ថែមការនាំចូលរថយន្តដឹកទំនិញធន់ធ្ងន់ទៅកម្ពុជា ឱ្យបានច្រើននាពេលអនាគត។ នេះជាការលើកឡើងរបស់លោក ស៊ាវ ម៉ា (Xiao Ma) អនុប្រធានក្រុមហ៊ុន Shanxi Automobile Group។
លោក Ma បានមានប្រសាសន៍ថាបច្ចុប្បន្ន ការនាំចេញរថយន្តទៅកម្ពុជាមានចំនួនតិចតួចនៅឡើយ។ នៅពេលអនាគត គ្រោងនឹងនាំចេញឱ្យបានច្រើន ព្រោះសេដ្ឋកិច្ចកម្ពុជាកំពុងរីកលូតលាស់ល្អ។ លោកនិយាយនៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអ្នកកាសែតអាស៊ាន-ចិននៅរោងចក្រដំឡើងរថយន្ត កាលពីរសៀលថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៨។
លោកបានឱ្យដឹងថា Shanxi Automobile Group និងក្រុមហ៊ុនអភិវឌ្ឍឧស្សាហកម្មហយណាន បានវិនិយោគ១.៥៩ ប៊ីលានយ័ន ជាមួយសមត្ថភាពផលិតកម្មប្រចាំឆ្នាំ៥០ម៉ឺនគ្រឿង។ ក្រុមហ៊ុនមានផ្ទៃដីគ្របដណ្ដប់ជិត ៦៧ ហិកតា។ គោលដៅនាំចេញរបស់ក្រុមហ៊ុនគឺការផលិតបម្រើឱ្យទីផ្សារក្នុងស្រុក (ចិន) និងទីផ្សារអាស៊ាន៕
អានអត្ថបទបន្ត៖