ដៃស្តាំលោក គីម ជុងអ៊ុន មកជួបមន្រ្តីអាមេរិកលើកដំបូង ក្នុងពេលជិត២០ឆ្នាំ
- 2018-05-31 02:06:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដៃស្តាំលោក គីម ជុងអ៊ុន មកជួបមន្រ្តីអាមេរិកលើកដំបូង ក្នុងពេលជិត២០ឆ្នាំ
ចន្លោះមិនឃើញ
ដៃស្ដាំរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅរដ្ឋ New York សហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំទាំងពីរភាគី។
លោកឧត្ដមសេនីយ៍ Kim Yong-chol បានធ្វើដំណើរចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមរយៈជើងហោះហើរ Air China មកដល់ព្រលានយន្តហោះ John F. Kennedy។ លោកគឺជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដំបូងបង្អស់ ដែលបានមកដល់សហរដ្ឋអាមេរិក ក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយនេះ។
គួររំលឹកឲ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានលុបចោលកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខម្តងរួចមកហើយ ប៉ុន្តែភាគីទាំងពីរបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីរៀបចំផែនការសម្រាប់កិច្ចប្រជុំកំពូលនោះ បន្ទាប់ពីភាគីខាងសហរដ្ឋអាមេរិកយល់ព្រមឲ្យមានវាឡើងវិញ៕
ចុចអាន៖