១៥សន្លឹកបង្ហាញថា ជប៉ុនខុសប្លែកស្រឡះ ពីប្រទេសដទៃជុំវិញពិភពលោក

  • 2018-05-31 03:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន គឺ​ជា​ប្រទេស​មួយ​ដែល​កើត​មាន​រឿងរ៉ាវ​ប្លែកៗ និង​គួរ​ឲ្យ​កោត​សរសើរ​ជា​ច្រើន ខណៈ​ប្រទេស​ដទៃ​ទៀត​សឹង​មិន​អាច​ធ្វើ​ដូច​បាន។

ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​ទាំង ១៥សន្លឹក​ដែល​បង្ហាញ​ថា ជប៉ុន​ពិត​ជា​ខុសប្លែក​ស្រឡះ ពី​ប្រទេស​ដទៃ​ជុំវិញ​ពិភពលោក៖

#១ លើ​កំប៉ុង​ភេសជ្ជៈ​មាន​សរសេរ​ឈ្មោះ​ភេសជ្ជៈ​សម្រាប់​មនុស្ស​ពិការ​ភ្នែក

#២ អ្នកគាំទ្រ​ជប៉ុន​ជួយ​សម្អាត​ពហុកីឡាដ្ឋាន​ក្រោយ​ចប់​ការប្រកួត FIFA World Cup ឆ្នាំ២០១៤

#៣ គម្រប​លូ​នៅ​ជប៉ុន​ត្រូវ​បាន​រចនា​យ៉ាង​ស្រស់​ស្អាត

#៤ ជប៉ុន​ចូលចិត្ត​ប្រើ​បង្គន់​បែប​នេះ​ណាស់ ដោយ​អ្នក​អាច​លាង​សម្អាត​ដៃ រួច​ប្រើ​ទឹក​នោះ​ម្ដង​ទៀត ដើម្បី​សម្អាត​កាកសំណល់​ក្នុង​បង្គន់

#៥ សាលា​ជប៉ុន​ភាគច្រើន​គ្មាន​អ្នក​សម្អាត​ឡើយ ដូច្នេះ​កូន​សិស្ស​គឺ​ជា​អ្នក​ធ្វើ​អនាម័យ​ដោយ​ខ្លួន​ឯង ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​សាលារៀន និង​រៀន​ពី​របៀប​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​មាន​ផលិតភាព​កាន់​តែ​ច្រើន​នៅ​ក្នុង​សង្គម

#៦ នៅ​ក្នុង​បន្ទប់​ទឹក​ជប៉ុន​ភាគ​ច្រើន មាន​កៅអី​សម្រាប់​ទារក ភ្ជាប់​ជាមួយ​ជញ្ជាំង

#៧ រថភ្លើង​នៅ​ជប៉ុន​រត់​យ៉ាង​រលូន សូម្បី​ដាក់​បញ្ឈរ​កាក់ ក៏​មិន​ដួល​ដែរ

#៨ សំបុត្រ​មួយ​នេះ​សរសេរ​ថា «ខ្ញុំ​បុក​កង់​អ្នក​ដោយ​ចៃដន្យ បណ្ដាល​ឲ្យ​បាក់​កណ្ដឹង ខ្ញុំ​សុំទោស» ជាមួយ​នឹង​លុយ​សំណង ១ ០០០យ៉េន ដែល​ស្មើ​នឹង ៩ដុល្លារអាមេរិក

#៩ «ខ្ញុំ​បាន​ជ្រុះ​ឥវ៉ាន់​មួយ​ថង់​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង Osaka ហើយ​នៅ​ពេល​ខ្ញុំ​ត្រលប់​ទៅ​រក​វា​វិញ គឺ​មាន​គេ​យក​វា​ទៅ​ដាក់​ក្បែរ​គល់​ដើម​ឈើ ដោយ​មិន​ប៉ះពាល់​ឥវ៉ាន់​នោះ​ឡើយ»

#១០ បង្គន់​ជប៉ុន​ភាគ​ច្រើន​តែង​មាន​ប៊ូតុង​មួយ​សម្រាប់​បញ្ជា​សំឡេង​ទឹក ដូច្នេះ​អ្នក​អាច​បន្ទោរ​បង់​តាម​ចិត្ត ដោយ​មិន​ខ្លាច​រំខាន​ដល់​អ្នក​ដទៃ

#១១ ត្រី Koi ជប៉ុន​រស់​នៅ​តាម​បណ្ដាញ​លូ

#១២ ប្រជាជន​ជប៉ុន​គោរព​ច្បាប់​ និង​សិទ្ធិ​អ្នក​ដទៃ​ខ្លាំង​ណាស់

#១៣ នៅ​ជប៉ុន​មាន​កន្លែង​ទុក​ឆត្រ ដូច្នេះ​អ្នក​មិន​ចាំបាច់​កាន់​វា​តាម​ខ្លួន​ឡើយ ហើយ​ក៏​គ្មាន​អ្នក​យក​របស់​អ្នក​បាន​ដែរ

#១៤ បន្ទប់​ទឹក​នៅ​ជប៉ុន មាន​កន្លែង​ប្រាប់​ព័ត៌មាន​ថា បន្ទប់​មួយ​ណា​កំពុង​មាន​អ្នក​ប្រើប្រាស់

#១៥ អ្នកដំណើរ​ជប៉ុន​កំពុង​រង់ចាំ​រថភ្លើង

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង