ឃើញសម្ដែងចេញស្ដែងៗ​ពេក ពិធីការនី​ខំរត់ត្រហេបត្រហបទៅចុចប៊ូតុងមាស​ឲ្យ​បើកក្បាលរដូវកាល​ថ្មី

  • 2018-05-31 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី America's Got Talent បាន​ត្រឡប់​មកវិញ​ហើយជាមួយ​រដូវកាល​ទី ១៣ ដោយ​បានរក​ឃើញម្ចាស់​ប៊ូតុង​មាស​ដំបូងគេ គឺក្រុម​រាំ​ Zurcaroh​។

សប្ដាហ៍​ទី​ ១​ វគ្គ​ Audition នៃ​កម្មវិធី America's Got Talent ពិតជា​បង្ក​ភាព​អស្ចារ្យ​មិនគួរ​ឲ្យ​ជឿ​ពេល​ក្រុម​រាំ Zurcaroh ដែល​មាន​សមាជិក​ជា​ច្រើន​នាក់​ឡើង​មក​បញ្ចេញ​ទេពកោសល្យ​រាំបែបសៀក មានហក់ លោត គ្រវីខ្លួន បោះ​សមាជិក​ក្នុង​ក្រុម​ចុះ​ឡើង​ រហូត​ធ្វើ​ឲ្យ​ទស្សនិកជន​ប្រហោង​ពោះ​ជំនួស រីឯ​គណៈកម្មការ​ និង​ពិធីការិនី​ក៏​លស់​ព្រលឹង​ខ្លាំង​ដែរ។

ដោយ​សារ​សមត្ថភាព​អស្ចារ្យ​នេះ​ហើយ​ ទើប​ពិធីការិនី​ទប់​ចិត្ត​មិន​បាន​ ខំ​រត់​ទៅ​ចុច​ប៊ូតុង​មាស​នៅ​តុ​គណៈកម្មការ​​ដោយ​មិន​បង្អង់​យូរ​ឡើយ។ ទទួលបានឱកាស​ពិសេស​ក្នុង​វគ្គ​ Audition ដែលកម្រ​មានអ្នក​ទទួល​បាន​នេះ ​មាន​ន័យថា​ក្រុម​ទាំង​មូល​មានសិទ្ធិ​ឆ្ពោះទៅកាន់​វគ្គ​ផ្សាយផ្តាល់​តែ​ម្ដង​ ដោយ​មិន​ចាំ​បាច់​ឆ្លងកាត់​ការ​បោះឆ្នោត​ពីមហាជន និងកាត់ក្ដីពីគណៈកម្មការ​ឡើយ៕

ទស្សនា​វីដេអូ​ដូច​ខាងខាង​ក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម