ចែកឲ្យដាច់! តំណែងអូតេសទាំង២ ធ្វើការផ្នែកអាកាសចរណ៍ ដែលគ្រប់គ្នាចេះតែយល់ច្រឡំ
- 2018-05-31 06:44:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចែកឲ្យដាច់! តំណែងអូតេសទាំង២ ធ្វើការផ្នែកអាកាសចរណ៍ ដែលគ្រប់គ្នាចេះតែយល់ច្រឡំ
ចន្លោះមិនឃើញ
អ្វីទៅជាការងារអូតេស? តាមដែលមនុស្សភាគច្រើនបានដឹង ការងារជានារីអូតេសមានតួនាទីបម្រើសេវាកម្មអ្នកដំណើរនៅលើយន្តហោះ ប៉ុន្តែតាមពិតគេបានបែងចែកតំណែងជាអូតេសនេះជា ២ផ្នែកគឺ៖ អូតេសបម្រើការក្នុងព្រលាន (Hostess Agent) និងអូតេសបម្រើការតាមយន្តហោះ (Flight Attentdant ឬ Cabin Crew ឬ Air Hostess)។
១. អូតេសបម្រើការតាមយន្តហោះ (Flight Attentdant ឬ Air Hostess)
-ប្រចាំការឲ្យក្រុមហ៊ុនអាកាសចរណ៍តែមួយ។
-បង្ហាញខ្លួនមុនពេលដែលជើងយន្តហោះចេញដំណើរ។
-ពិនិត្យមើលសម្ភារៈសង្គ្រោះផ្សេងៗឲ្យបានគ្រប់ជ្រុងជ្រោយនៅលើយន្តហោះ និងបង្ហាញពីរបៀបប្រើប្រាស់ទៅកាន់អ្នកដំណើរ។
-ត្រួតពិនិត្យមើលសុវត្ថិភាពរបស់អ្នកដំណើរនៅលើយន្តហោះ។
-បម្រើជូននូវអាហារ និងភេសជ្ជៈទៅដល់អ្នកដំណើរ។
-មើលថែអ្នកដំណើរ ក្នុងករណីដែលពួកគាត់ត្រូវអ្វីដែលចាំបាច់។
-សម្របសម្រួលអ្នកដំណើរ ប្រសិនបើមានភាពប្រក្រតីណាមួយកើតឡើងក្នុងពេលហោះហើរ។
-ចេះវិធីសង្គ្រោះបឋម។
២. អូតេសបម្រើការក្នុងព្រលាន (Hostess Agent)
-បម្រើការឲ្យព្រលានយន្តហោះក្នុងស្រុក។
-ផ្តល់ព័ត៌មានដល់អ្នកដំណើរពេលទៅដល់ព្រលានយន្តហោះ។
-ដឹងពីការប្រែប្រួលរបស់ជើងហោះហើរនីមួយៗ។
-ប្រាកដថាចំនួនអ្នកដំណើរ និងលេខកៅអីត្រឹមត្រូវ ហើយផ្ញើទិន្នន័យទៅក្រុមបច្ចេកទេសខាងចេញដំណើរ ។
-ពិនិត្យទំនិញរបស់ភ្ញៀវ។
-ទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរទាំងអស់ក្នុងពេលតែមួយ៕
ចុចអាន៖