Xabi Alonso នឹង​ទទួល​តំណែង​ពិសេស​មួយ​នៅ Real Madrid

  • 2018-05-31 07:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជោគជ័យ​​ជាមួយ Real Madrid ពេល​ជា​កីឡាករ Xabi Alonso នឹង​ត្រលប់​មក​ក្លឹប​វិញ​ក្នុង​នាម​ជា​គ្រូ​យុវជន​ម្នាក់។

អតីត​កីឡាករ​របស់  Bayern Munich រូប​នេះ​នឹង​ដើរ​តាម​គន្លង​របស់ Guti និង Santiago Solari ត្រលប់​មក Estadio Santiago Bernabeu វិញ។ Alonso រួមទាំង​មិត្ត​រួម​ជាតិ​ Raul កំពុង​ហ្វឹកហាត់​​វគ្គ​គ្រូ​បង្វឹក​​ក្នុង​ប្រទេស​អេស្ប៉ាញ ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ។

ក្រៅ​ពី​កីឡាករ​ទាំង​ពីរ​ខាង​លើ អតីត​ជម្រើស​ជាតិ​អេស្ប៉ាញ​៣​រូប​ទៀត​រួម​មាន៖ Xavi Hernandez, Victor Valdes និង Joan Capdevila ក៏​ស្ថិត​ក្នុង​ការ​សិក្សា​នេះ​ដូច​គ្នា។ Xabi Alonso បច្ចុប្បន្ន​មាន​វ័យ​៣៦​ឆ្នាំ។​ គេ​បាន​ចូលរួម​ជាមួយ Real Madrid ពី​ឆ្នាំ​២០០៩​ដល់​២០១៤ មុន​ពេល​ចាកចេញ​ទៅ Bayern Munich ហើយ​បញ្ចប់​អាជីព​នៅ​ទី​នោះ​តែ​ម្ដង៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ