ប្រជុំ​តារា​​ល្បី​ប្រចាំ​ប្រទេស​ ចូល​រួម​ថតចម្រៀងអបអរ​​​ព្រះរាជ​ពិធីបុណ្យ​​ចម្រើន​ព្រះ​ជន្ម​សម្ដេចម៉ែ

  • 2018-06-01 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរក្នុង​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ស​ម្តេច​ព្រះ​មហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេច​ក្តី​ថ្លៃថ្នូរ និង​សុភមង្គល ​ទូរទស្សន៍ជាតិ​កម្ពុជា (ទទក)​ បាន​រៀប​ចំ​ថត​កម្ម​វិធី​ពិសេស​ ដើម្បីសម្តែង របាំ​ ចម្រៀង​ និង​ការ​សម្ដែង​ជា​ច្រើន​​ប្រភេទ។

ក្នុង​នោះ​មាន​កំពូល​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​រូប​ ដោយ​ម្នាក់ៗ​គ្រង​នូវ​សំលៀក​បំពាក់​បែបប្រពៃណីខ្មែរ មានហូល ផាមួង អាវពាក់ មើលទៅពិតជាស្រស់​ស្អាត និង​ស័ក្តិ​សម​ជាទី​បំផុតក្នុងពិធីដ៏ពិសេសនេះ។ កំពូល​តារា​ចម្រៀង​ទាំង​នោះ​រួមមាន លោក​ស្រី ​ហ៊ឹម ​ស៊ីវន លោក​ស្រី សួន ចន្ថា កញ្ញា ឱក សុគន្ធ​ កញ្ញា មាស សុខ​សោភា អ្នក​នាង​ សុខ ស្រី​នាង លោក ខេមរៈ សិរីមន្ត លោក ឆាយ វីរៈយុទ្ធ និង លោក​ឆន សុវណ្ណា​រាជ ​ជា​ដើម។

ទស្សនាឈុតសម្លៀកបំពាក់ដ៏សមរម្យ និងស្អាតៗពីតារាចម្រៀងប្រុសស្រី ក្នុងឱកាសថតចម្រៀងអបអរ​​​ព្រះរាជ​ពិធីបុណ្យ​​ចម្រើន​ព្រះ​ជន្ម​សម្ដេចម៉ែ ខាងក្រោមនេះ៖

អត្ថបទ៖ ច្រឹក ស្រីអូន