កម្មវិធី​ថ្មី​ អាច​គ្រប់គ្រង​ខួរក្បាល​ ល្មម​ធ្វើ​ឲ្យ​ Zuckerberg និង​ Elon Musk ចុកឈាម

  • 2018-06-01 10:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ប្រកួតប្រជែង​គ្នា​ ដើម្បី​ភ្ជាប់​ចិត្ត​គំនិត​មនុស្ស​ ទៅ​កាន់​ម៉ាស៊ីន​ ដោយ​ប្រើ​បែប​បទ​មួយ​ ហៅថា​ Brain-computer interface ដោយ​បញ្ចូល​មុខងារ​របស់​ Laptop ទៅ​កាន់​ខួរ​ក្បាល​ ផ្ដល់​វិធី​សម្រាប់​មនុស្ស​ទំនាក់ទំនង​ជាមួយ​អ្វីមួយ​ចង់​បាន​។

តាំង​ពី​មុន​មក​ Elon Musk និង​ Mark Zuckerberg មាន​ការ​ឈាន​មុខ​គេ​លើ​ការ​ប្រជែង​ស្វែងរក​ ជាមួយ​នឹង​គម្រោង​ Neuralink និង​ Building 8 តែ​តម្រូវ​មាន​ការ​វះកាត់​ខួរក្បាល​។

ទាក់ទង​នឹង​ការ​បកប្រែ​ទិន្នន័យ​ពី​ Brainwaves (រលក​សញ្ញា​រំញោច​ពី​ខួរ​ក្បាល​) ទៅ​ជា​ការ​បញ្ជា​ធម្មតា​មួយ​ អាច​ដំណើរការ​ក្នុង​កម្មវិធី​ ឬ​ Device មាន​ក្រុមហ៊ុន​ផ្ដួចផ្ដើម​មួយ​ហៅថា​ Nuro កំពុង​ដើរ​លើ​ផ្លូវ​នេះ​ ដោយ​សង្ឃឹម​ថា​ Software Platform ខ្លួន​អាច​ផ្ដល់​សមត្ថភាព​ដល់​អ្នក​ជំងឺ​ ដែល​បាន​បាត់បង់​សមត្ថភាព​ អាច​ទំនាក់ទំនង​ជាមួយ​គេ​ឯង​បាន​ ។

អ្នក​ស្រាវជ្រាវ​ផ្សេងៗ​ថា​ គំនិត​នេះ​សាមញ្ញ​ និង​មាន​មុខងារ​តិច​ តែ​ងាយស្រួល​ក្នុង​ការ​សាកល្បង​អនុវត្ត​។

បើ​ផលិតផល​របស់​ Nuro ជោគជ័យ​ក្នុង​ទីផ្សារ​ដំបូង​នេះ​ ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​បច្ចេកវិទ្យា​ និង​សាកល្បង​កាន់​តែ​ទូលំទូលាយ​ក្នុង​រថយន្ត​ និង​ផ្ទះ​។ ហើយ​អនាគត​ អាច​ផ្សារ​ភ្ជាប់​ចិត្ត​គំនិត​ និង​ខួរក្បាល​បាន​។

ការ​ទំនាក់ទំនង​ជាមួយ​គំនិត​

Nuro បាន​ចេញ​ជំនាន់​កម្មវិធី​ជា​លើក​ដំបូង​ហៅថា​ Nuos ដែល​រចនា​ឡើង​ផ្ដល់​ជា​សំឡេង​មួយ​ ទៅ​កាន់​មនុស្ស​ ដែល​ធ្លាប់​មាន​របួស​ខួរ​ឆ្អឹង​ខ្នង​ ឬ​ជំងឺ​នានា​ ដែល​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ ដូច​ពី​មុន​។

នាយក​ប្រតិបត្តិ​ Nuro និង​ស្ថាបនិក​ Francois Gand ប្រមើល​មើល​ប្រព័ន្ធ​នេះ​ប្រើ​ដំបូង​ក្នុង​មន្ទីរពេទ្យ​ អាច​អនុញ្ញាត​អ្នក​ជំងឺ​ដឹង​លឺ​តែ​មិន​អាច​ធ្វើ​ចលនា​ឆ្លើយតប​វិញ​ សម្រេច​ការងារ​មួយ​ចំនួន​ដូចជា​ស្នើ​យក​ទឹក​មួយ​កែវ​ ឬ​ចាក់​តន្ត្រី​លើ​ Smart Speaker របស់ Amazon Echo។

Gand បាន​សាកល្បង​ប្រើ​ Tool ជាមួយ​អ្នក​ជំងឺ​ម្នាក់​ ហើយ​ថ្មីៗ​នេះ​ បាន​បង្ហាញ​របៀប​ដែល​អ្នក​ប្រើប្រាស់​ Nuro អាច​ទំនាក់ទំនង​ជាមួយ​បច្ចេកវិទ្យា​ដោយ​ប្រើប្រាស់​ Tablet។ អេក្រង់​បាន​បែកចែក​ជា​ចំណុច​ប្រអប់ៗ​ ជាមួយ​ icons និង​សារ​សរសេរ​ទុក​ជា​មុន​ បង្ហាញ​ឃ្លា​បញ្ជា​ដូចជា​ I need water ឬ​ I'm feeling cold ហើយ​អ្នក​ប្រើប្រាស់​ងាយស្រួល​ចុច​ ឬ​ជ្រើសរើស​ ប្រអប់​ណា​មួយ​។

គំនិត​នេះ​ ដូចគ្នា​នឹង​ការ​អនុវត្ត​ ដែល​ប្រើ​អេក្រង់​បង្ហាញ​ទិន្នន័យ​ភ្លាមៗ​នៃ​សកម្មភាព​ខួរក្បាល​ ដើម្បី​សម្រេច​ការងារ​ដូចជា​ លេង​ហ្គេម​សាមញ្ញ​ ដើម្បី​ជំរុញ​កម្រិត​គ្រប់គ្រង​ Brainwaves បាន​ល្អ​ប្រសើរ​។

អ្នក​ប្រើប្រាស់​ Nuos អាច​ប្រើប្រាស់​បច្ចេកទេស​នោះ​ ដើម្បី​វាយ​បញ្ចូល​សារ​ ដោយ​ប្រើ​ Keyboard លើ​អេក្រង់​។

OS ដំណើរការ​លើ​ Brainwaves

នេះ​ក៏​មិនមែន​ថ្មី​ទាំងស្រុង​ដែរ​ ដោយ​ Intel បាន​ដំឡើង​បំពាក់​សម្រាប់​លោក​ Stephen Hawking ដោយ​បាន​សាកល្បង​ Caps (មួក​ពាក់​លើ​ក្បាល​មាន​ Sensor ចាប់​ចលនា​រំញោច​) ផ្អែក​លើ​បច្ចេកវិទ្យា​ EEG តែ​ដោយសារ​អាយុ​ និង​កម្រិត​ជំងឺ​ ធ្វើ​ឲ្យ​ Caps មិន​អាច​ទទួល​បាន​រលក​សញ្ញា​ខួរក្បាល​ខ្លាំង​គ្រប់គ្រាន់​ ដើម្បី​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ​។ បច្ចេកវិទ្យា​ EEG មាន​សក្ដានុពល​ ជួយ​ដល់​មនុស្ស​ពិការ​រាប់​ពាន់​នាក់​។

Gand បង្ហាញ​ថា​បច្ចេកវិទ្យា​ Nuro ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ ដំណើរការ​លើ​ Brainwaves អាច​ពង្រីក​ដាក់​ដំណើរការ​ក្នុង​ផ្ទះ​ និង​រថយន្ត​ ដែល​ជា​ចំណុច​ចាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​។ កាល​ខែ​មករា​ ក្រុមហ៊ុន​ Nissan បាន​បង្ហាញ​ថា​ខ្លួន​កំពុង​ធ្វើការ​លើ​មុខងារ​ជួយ​ដល់​អ្នក​បើកបរ​ បញ្ចៀស​ការ​ប៉ះ​ទង្គិច​ ដោយ​ប្រើ​ទិន្នន័យ​ EEG។

Device បំពាក់​ប្រើ​ក្នុង​ខ្លួន​ និង​ខួរក្បាល​ អាច​ជា​គំនិត​សម្រាប់​ជំហាន​បន្ទាប់​។

ឆ្នាំ​មុន​លោក​ Zuckerberg ថា​ Facebook កំពុង​ធ្វើការ​លើ​បច្ចេកវិទ្យា​ Brain-computer interface ដែល​ថ្ងៃ​ណា​មួយ​អាច​ឲ្យ​មនុស្ស​ទំនាក់ទំនង​ប្រើ​ត្រឹម​ចិត្ត​គំនិត​។

ទោះ​ Brain-computer interface ដំណើរការ​លើ​ EEG ឬ អ្វី​មួយ​ក៏​ដោយ​ បើ​ក្រុមហ៊ុន​ទី​មួយ​អាច​សម្រេច​ជា​លទ្ធផល​បាន​ នឹង​ល្បី​ខ្លាំង​មិន​ខាន​។

គម្រោង​ស្រាវជ្រាវ​របស់​ Neuralink នឹង​ធ្វើការ​សាកល្បង​ប្រើ​សត្វ​កណ្ដុរ​ ខណៈ​ Facebook មិន​ទាន់​មាន​គម្រោង​សាកល្បង​ជាមួយ​សត្វ​នោះ​ទេ​។

ក្រៅ​ពី​ការ​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​អសមត្ថភាព​ អាច​ទំនាក់ទំនង​ ហើយ​ក៏​អាច​ត្រួតពិនិត្យ​តាមដាន​ពី​ចម្ងាយ​បាន​ផង​ដែរ​។ នេះ​ល្អ​ អាច​ផ្ដល់​ជា​ដំណឹង​ ពេល​មាន​ករណី​ត្រូវការ​សង្គ្រោះ​បន្ទាន់​។

កម្មវិធី​ក៏​អាច​ប្រមូល​ទិន្នន័យ​លើ​សកម្មភាព​ខួរក្បាល​ រួម​ទាំង​កម្រិត​នៃ​រលក​កម្រិត​ខួរក្បាល​នានា​ ផ្សារភ្ជាប់​ជាមួយ​ការ​ភ្ញាក់​ និង​ការ​គេង​ ទុក​ជា​មុន​ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន