ថៃ​ មាន​បំណង​បញ្ជូន​ទុរេន​ទៅ​កាន់​លំហអាកាស

  • 2018-06-02 07:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អនាគត​អវកាសយានិក ហើយ​និង​អ្នក​​រុករក​​ក្នុង​លំហ​ នឹង​អាច​​មាន​ផ្លែ​ទុរេន ដែល​ជា​ស្តេច​ផ្លែឈើ​ ដើម្បី​ទទួល​ទាន​នៅ​លើ​លំហអាកាស។

ទីភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​របស់​រដ្ឋាភិបាល​ថៃ មាន​បំណង​បញ្ជូន​ទុរេន​ដុត​ទៅ​កាន់​អវកាស​ក្នុង​ខែ​កក្កដា ដែល​ជា​គម្រោង​មួយ​ដែលគេ​ឲ្យ​ឈ្មោះ​ថា "អាហារ​ថៃ​ទៅ​កាន់​អវកាស"​។ នេះ​បើ​តាម​សារព័ត៌មាន coconuts ទើប​បាន​ចុះ​ផ្សាយ។

SPACE ELEPHANT គឺ​ជា​យីយោ​ទុរេន​ដែល​ថៃ​គ្រោង​នឹង​បញ្ជូន​ទៅ​ទី​អវកាស

ណាផាសន ជុងជីតាណុន (Napasorn Jongjittanon) មក​ពី​ ភ្នាក់ងារ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ភូមិសាស្ត្រ និង អវកាស (GISTDA) របស់​ប្រទេស​ថៃ បាន​និយាយ​ថា GISTDA នឹង​បញ្ជូន​ទុរេនចេញ​ពី​ផែនដី​ទៅ​អវកាស តាម​រយៈ​គ្រាប់​រ៉ុកកែត​របស់​ក្រុមហ៊ុន​អាមេរិក សហការ​ជាមួយ​ក្រុមហ៊ុន​ផ្កាយរណប​ថៃ ឈ្មោះ​ថា Mu Space និង បច្ចេកវិទ្យា​ឈានមុខ។ ប្រភព​ខាង​លើ​បន្ត។

GISTDA បាន​និយាយ​ថា​ ពួកគេ​មាន​បំណង​ប្រមូល​ទិន្នន័យ តាម​រយៈ​រសជាតិ ក្លិន និង សំបក​វេច​ខ្ចប់​របស់​ទុរេន ថា​តើ​វា​នឹង​មាន​ការ​ប្រែប្រួល​យ៉ាងណា​ខ្លះ​នៅ​ពេល​ដែល​ត្រលប់​មក​ដល់​ផែនដី​វិញ។ ទន្ទឹម​នឹង​នេះ ទីភ្នាក់ងារ​​អវកាស​ថៃ​ក៏​មាន​បំណង​បញ្ជូន​អង្ករ និង អាហារ​​​ថៃ​មួយ​ចំនួន​ទៀត​ជាមួយ​ទុរេន​​ចេញ​ពី​ផែនដី ដែល​គេ​សង្ឃឹម​ថា​អាហារ​ថៃ​ទាំង​នេះ​នឹង​មាន​សំណាង​បាន​ទៅ​ដល់​​ទៅ​កាន់​ទី​អវកាស​​មុន​ប្រជាជន​ថៃ។ ប្រភព​ខាង​លើ​បន្ថែម៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី