​បង​ប្អូន​ពីរ​នាក់ អង្គុយ​ចាំ​តាំង​ពី​ម៉ោង ៣ ភ្លឺ​ ទម្រាំ​បាន iPhone X បញ្ចុះ​តម្លៃ ៥០%

  • 2018-06-03 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ស្រលាញ់​និង​គាំទ្រ Apple បងប្អូន​ពីរ​នាក់​សុខចិត្ត​អង្គុយ​ចាំ​មួយ​យប់​ទល់​ភ្លឺ ដើម្បី​បាន​ទិញ​ទូរសព្ទ iPhone X ដែល​ខ្លួន​ស្រលាញ់​ជា​យូរ​មក​ហើយ។

យុវជន ស៊ីម តារា បាន​ឲ្យ Sabay ដឹង​ថា រូប​គេ​នឹង​បង​ស្រី​ប្រាថ្នា​ចង់​ទិញ iPhone X យូរ​ហើយ តែ​ដោយសារ​លុយ​អត់​គ្រប់ ដល់​ពេល​ឃើញ​គេ​ប្រកាស​ថា​ដាក់​លក់ iPhone X បញ្ចុះ​តម្លៃ 50% អីចឹង​ទៅ ពីរ​នាក់​ប្អូន​សុខចិត្ត​អត់​ដេក មក​ឈរ​ចាំ​ចាប់​លេខ​រៀង​តាំង​ពី​ម៉ោង ៣ រំលង​អាធ្រាត្រ ខ្លាច​គេ​ដណ្ដើម​បាន​លេខ​មុន។

យុវជន​រូប​នេះ បន្ត​ថា ទោះ​បី​ជា​រាង​ខ្សោះ​អស់​កម្លាំង​បន្តិច​មែន តែ​សប្បាយចិត្ត​ព្រោះ​ក្ដី​ប្រាថ្នា​របស់​គេ​បាន​សម្រេច។ ចំណែក​បងស្រី​តារា បាន​និយាយ​ទាំង​ទឹក​មុខ​រីករាយ​ថា ត្បិត​តែ​ត្រូវ​ចាំ​រាប់​ម៉ោង​ពិតមែន ប៉ុន្តែ​មិន​ជា​បញ្ហា​ទេ​ព្រោះ​បាន​របស់​ដែល​ខ្លួន​ស្រលាញ់។ "ខ្ញុំ​យក iPhone X 256GB ជាមួយ​តម្លៃ​ចុះ 50% ទាំង​ពីរ​នាក់​បងប្អូន "។

បញ្ជាក់​ដែរ​ថា ក្រៅ​ពី​នោះ​ក៏​មាន​អ្នក​ឈរ​ចាំ​ទិញ iPhone X បញ្ចុះ​តម្លៃ​នេះ​ដូច​គ្នា ដោយ​គេ​គិត​យក ១៥ នាក់​ដំបូង​អាច​ទិញ​របស់​បាន 50% ក្នុង​នោះ ៥ នាក់​ដំបូង​អាច​មាន​សិទ្ធ​ទិញ​ផលិតផល Apple ទាំង​អស់​លើក​លែង​តែ​កុំព្យូទ័រ Mac ប៉ុណ្ណោះ ​ចំណែក ១០ នាក់​ទៀត​អាច​ទិញ​បាន accessories ជាច្រើន​នៅក្នុង iOne និង​លើក​លែង​តែ​ផលិតផល​ Apple៕

អត្ថបទ៖ រក្សា