Wenger ពេល​នេះ​កំពុង​នៅ​ទីណា ក្រោយ​ចេញ​ពី Arsenal?

  • 2018-06-03 07:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsène Wenger ត្រូវ​បាន​គេ​ប្រទះ​ឃើញចំណាយ​ពេល​ជាមួយ​គ្រួសារ​នៅ​ឯងទន្លេ River Cam នៅ​ប្រទេស​អង់គ្លេស ក្រោយ​ដើរ​ចេញ​ពី​កាំភ្លើង​ធំ​ Arsenal។

បុរស​វ័យ​៦៨​ឆ្នាំ​បាន​ត្រលប់​ទៅ​ទីក្រុង Cambridge ជាមួយ​កូន​ស្រី​ឈ្មោះ​ថា Lea ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឯ​សកល​វិទ្យាល័យ​ល្បី Cambridge កាល​ពី​១​ឆ្នាំ​មុន។ រូបភាព​ជា​ច្រើន​សន្លឹក​ថត​បាន​ពី​សកម្មភាព​ Wenger ជិះ​ទូក​កម្សាន្ត​ជាមួយ​សិស្ស​និង​ប្រជាជន​នៅ​ទីក្រុង Cambridge យ៉ាង​រីករាយ។

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Arsenal Wenger ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា អាច​នឹង​កាន់​​តំណែង​ជា​អ្នកចាត់​ការ​នៅ Real Madrid ជំនួស Zinedine Zidane ប៉ុន្តែ​ពេល​នេះ​ហាក់​ស្ងប់ស្ងាត់​ទៅ​វិញ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ