លេង​មិត្ត​ភាព​ចប់ Modric ប្រាប់​ Neymar ថា ៖ ពួក​យើង​កំពុង​រង​ចាំ​ឯង

  • 2018-06-04 02:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luka Modric បាន​ជំរុញ​ឲ្យ​ Neymar ចូលរួម​ជាមួយ​គេ​នៅ​ Real Madrid ក្រោយ​​ពួក​គេ​បាន​ជួយ​ជម្រើស​ជាតិ​រៀង​ខ្លួន​លេង​មិត្តភាព​ជាមួយ​គ្នា​កាល​ពី​យប់​មិញ។

​Neymar តារា​របស់ PSG បាន​បង្ហាញ​ខ្លួន​លើក​ដំបូង បន្ទាប់​ពី​របួស​ក​ជើង​​អស់​រយៈពេល​ជាង​៣​ខែ ដោយ​​បាន​រួម​ចំណែក​​ទាត់​បញ្ចូល​ទី​១​គ្រាប់​ជួយ ប្រេស៊ីល​យក​ឈ្នះ​ក្រូអាត ២​ទល់​នឹង​០ នៅ​ក្នុង​កីឡដ្ឋាន Anfield។

ក្រោយ​ចប់​ការ​ប្រកួត Neymar ដែល​បាន​ផ្លាស់​ពី Barcelona មក​ PSG ក្នុង​តម្លៃ​​ថ្លៃ​កប់​ពពក​១៩៨​លាន​ផោន​​បាន​ប្ដូរ​អាវ​ជាមួយ​ Modric ហើយ​វីដេអូ​របស់​អ្នក​ទាំង​ពីរ​ត្រូវ​ថត​បាន​ដោយ​សហព័ន្ធ​បាល់​ទាត់​របស់​ប្រេស៊ីល។ ក្នុង​វីដេអូ​នោះ​គេ​បាន​ឭ​សំឡេង Modric បាន​ប្រាប់​ទៅ Neymar ថា៖ "ពួក​យើង​កំពុង​រង​ចាំ​ឯង"។ បន្ទាប់​ពី​ឭ​ឃ្លា​នេះ Neymar ក៏​សើច​និង​ញញឹម។ ចំណុច​ត្រង់​នេះ​ Modric ចង់​មាន​ន័យ​ថា ឲ្យ Neymar ចេញ​ពី Ligue 1 មក Real Madrid៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ