ត្រីបាឡែនថៃមួយក្បាល ងាប់យ៉ាងអាសូរ ក្រោយលេបថង់ប្លាស្ទិកចំនួន៨០

  • 2018-06-04 03:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រី​បាឡែន​មួយ​ក្បាល​បាន​ងាប់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ បន្ទាប់​ពី​លេប​ថង់​ប្លាស្ទិក​ជាង ៨០។ ថៃ គឺ​ជា​ប្រទេស​មួយ​ដែល​ប្រើប្រាស់​ថង់​ប្លាស្ទិក​ច្រើន​បំផុត ដែល​សម្លាប់​ជីវិត​សត្វ​សមុទ្រ​រាប់​រយ​ក្បាល​រស់​នៅ​ជិត​ឆ្នេរ​សមុទ្រ​ជា​រៀងរាល់​ឆ្នាំ។

ត្រី​បាឡែន​ខាង​លើ​បាន​ក្លាយ​ជា​សត្វ​រងគ្រោះ​ចុងក្រោយ​បង្អស់ បន្ទាប់​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រឡាយ​ក្បែរ​ព្រំដែន ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន របស់​នាយកដ្ឋាន​ធនធាន​សមុទ្រ និង​ឆ្នេរ​សមុទ្រ។

នាយកដ្ឋាន​ខាង​លើ​បាន​បញ្ជាក់​បន្ថែម​ថា ក្រុម​ការងារ​ព្យាយាម​សង្គ្រោះ​វា​ដែរ ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​បាន។ វា​បាន​ក្អួត​ចេញ​ថង់​ប្លាស្ទិក ៥ ក្នុង​អំឡុង​ពេល​ជួយ​សង្គ្រោះ មុន​វា​ងាប់។ ការ​ធ្វើ​កោសល្យវិច័យ​បាន​រក​ឃើញ​ថង់​ប្លាស្ទិក​ចំនួន ៨០ ដែល​មាន​ទម្ងន់​រហូត​ដល់​ទៅ ៨គីឡូក្រាម នៅ​ក្នុង​ក្រពះ​របស់​វា៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី