ជញ្ជាំងព្រំដែនអាមេរិក ចាប់ផ្ដើមសាងសង់ហើយ ជាមួយតម្លៃកប់ពពក
- 2018-06-04 03:22:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជញ្ជាំងព្រំដែនអាមេរិក ចាប់ផ្ដើមសាងសង់ហើយ ជាមួយតម្លៃកប់ពពក
ចន្លោះមិនឃើញ
ការសាងសង់ជញ្ជាំងព្រំដែនដែលសន្យាដោយប្រធានាធិបតី ដូណាល់ ត្រាំបានចាប់ផ្ដើមដំណាក់កាលដំបូងនៅតំបន់ San Diego។
នៅក្នុងដំណាក់កាលដំបូងនេះ ជញ្ជាំងនឹងត្រូវសាងសង់ប្រវែង ២២ គីឡូម៉ែត្រក្នុងទំហំទឹកប្រាក់រហូតដល់ ១៤៧ លានដុល្លារ។ លើសពីនេះទៀត វានឹងមានកម្ពស់រហូតដល់ ៩ ម៉ែត្រ ខ្ពស់ជាងជញ្ជាំងសព្វថ្ងៃដែលមានកម្ពស់ត្រឹម ៣ម៉ែត្រប៉ុណ្ណោះ។
យោងតាមលោក Rodney Scott ប្រធានភ្នាក់ងារល្បាត San Diego ឲ្យដឹងថា "ការសាងសង់ជញ្ជាំងថ្មីនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខតាមព្រំដែន, សុវត្ថិភាព និងប្រសិទ្ធភាពនៃភ្នាក់ងារល្បាតព្រំដែន, សុវត្ថិភាពរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអាជីវកម្ម និងពាណិជ្ជកម្មនៅក្នុងតំបន់នេះ។”
គួរឲ្យដឹងថា ការសាងសង់ជញ្ជាំងព្រំដែនរវាងអាមេរិក និងម៉ិកស៊ីកូនេះ គឺជាគម្រោងដ៏ចម្បងមួយក្នុងយុទ្ធនាការរបស់ដូណាល់ ត្រាំ ដែលគ្រោងនឹងចំណាយទឹកប្រាក់សរុបរហូតដល់ ១,៦ ពាន់លានដុល្លារទៀតផង៕
ចុចអាន ៖
ចាប់ខ្លួនគ្រូវិទ្យាសាស្ត្រម្នាក់ ក្រោយបោះកូនឆ្កែឲ្យអណ្ដើកស៊ីទាំងរស់
ដូណាល់ ត្រាំ គំរាមធ្វើរឿងមួយលើក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ទាំងអស់នៅអាមេរិក
ដៃស្តាំលោក គីម ជុងអ៊ុន មកជួបមន្រ្តីអាមេរិកលើកដំបូង ក្នុងពេលជិត២០ឆ្នាំ