ឡូយ​បាត់! ខួប​កំណើត ពេជ្រ សោភា ឆ្នាំ​នេះ Fan អាច​ឈ្នះ​​ទូរសព្ទ​តម្លៃ​​ខ្ទង់​ ៨០០ ​ដុល្លារ

  • 2018-06-04 06:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ នឹង​ដល់​ថ្ងៃ​ខួប​កំណើត​របស់​តារា​ច​ម្រៀ​ង ពេជ្រ សោភា​ ហើយ។ ជា​មួយ​ថ្ងៃ​ដ៏​ពិសេស​​របស់​​ Idol រូប​នេះ អ្នក​គាំទ្រ​អាច​ទទួល​បាន​រង្វាន់​ធំ​ភ្លាមៗ​ដោយ​គ្រាន់​តែ​ផ្ញើ​ពាក្យ​ជូន​ពរ​ទៅ​កាន់​នាង​ប៉ុណ្ណោះ។

ជា​ឱកាស​កម្រ​មាន​ ដែល​ក្រុមហ៊ុន​ OPPO បាន​​រៀប​ចំ​កម្មវិធី​ឲ្យ​បណ្ដា​អ្នកគាំទ្រ​​ទាំងឡាយ​ឲ្យ​ចូលរួម​សរសេរ​ពាក្យ​​​ជូន​ពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​របស់​ខ្លួន ហើយផ្ដល់​​រង្វាន់​ជា​​ទូរ​សព្ទ​ដៃ​ស៊េរី​ថ្មី​​​ទៀត គឺ​ OPPO R15 Pro ចំនួន​៣​គ្រឿង ។ កម្មវិធី​នឹង​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ ៧ មិថុនា ២០១៨ ​ហើយ​​​ប្រកាស​​លទ្ធផល​នៅ​ថ្ងៃ​ទី០៩ ​មិថុនា ពោល​គឺ​ចំ​ថ្ងៃ​កំណើត​របស់​នាង​តែ​ម្ដង។

​ចុច​ Link នេះ​ ដើម្បី​​ដឹង​ពី​លក្ខខណ្ឌ​​ឈ្នះ​រង្វាន់៖

OPPO R15 Pro ​គឺជា​ម៉ូដែល​ស៊េរី​ខ្ពស់​ដែល​លក់ដាច់​ខ្លាំង​នៅ​ប្រទេស​ចិន​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន​ម៉ូដែល​នេះ ​មិន​ទាន់​មាន​លក់​​នៅ​ទីផ្សារ​កម្ពុជា​​​នៅឡើយ​ទេ តែ​បើ​តាម​ Facebook Page ផ្លូវការ​​របស់​OPPO​ កម្ពុជា បាន​ឲ្យ​ដឹង​ថា​វា​នឹង​មកដល់​ក្នុង​ពេល​ឆាប់ៗ​​។ ចំពោះ​តម្លៃ​ អាច​ប៉ាន់ប្រមាណ​ចន្លោះ ចាប់ពី​​​ខ្ទង់​ ៦០០​ ដុល្លារ ដល់​ ៨០០​ដុ​លា្ល​រ​ សម្រាប់​​​លក់​នៅទី​ផ្សារ​កម្ពុជា​​​។

លក្ខណៈ​ពិសេសៗ​របស់ OPPO R15 Pro​ មាន​ដូចជា​៖

  • អេក្រង់ ​Full Screen ​​ទំហំ​ 6.28 ​អ៊ិញ

  • កាមេរ៉ា​មុខ​ទំហំ​ 20MP/កាមេរ៉ា​ក្រោយ​ភ្លោះ​មាន​ទំហំ​ 20MP+16MP

  • RAM ទំហំ​ 6GB / Memory 128GB​

  • កំ​លាំង​ថ្ម​ទំ​ហំ​3430mAh

កុំ​ភ្លេច​ចូល​ទៅកាន់​ Facebook Page របស់​ OPPO​ ដើម្បី​ទទួលបាន​ពត៌មាន​ល​ម្អិ​ត​​ពី​ការចូលរួម​​កម្មវិធី​នេះ។


អត្ថបទ៖ សុខណា