Sane នឹងមិនបានជួយអាល្លឺម៉ង់នៅ World Cup ខាងមុខឡើយ

  • 2018-06-04 12:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Leroy Sane មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ទាំង ២៣ របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ដែល​នឹង​ត្រូវ​ទៅ​លេង World Cup នៅ​រុស្ស៊ី​នា​ពេល​ខាង​មុខ។

កីឡាករ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​បឋម​ទាំង ២៧ រូប របស់​អាល្លឺម៉ង់ ដែល​ដាក់​ចេញ​កាល​ពី​ខែ​មុន។

បើ​ទោះ​ជា​មាន​រដូវ​កាល​មួយ​ដ៏​ជោគជ័យ (ស៊ុត​ចូល ១៤ គ្រាប់ ព្រម​ទាំង Assist ១៧ លើក ហើយ​ជួយ​ឲ្យ Manchester City លើក​ពាន​ Premier League និង League Cup) កីឡាករ​វ័យ​ក្មេង Sane ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក្រោម​ការ​ដឹកនាំ​របស់​លោក Joachim Low សម្រេច​កាត់​ឈ្មោះ​ទៅ​វិញ ពី​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៣ ដែល​នឹង​ត្រូវ​ទៅ​រុស្ស៊ី ដើម្បី​ចូល​រួម​លេង World Cup ២០១៨។

លោក Joachim Low

ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​នេះ លោក Low បាន​ហៅ​ការ​សម្រេច​ចិត្ត​ដែល​កាត់​ឈ្មោះ Sane ចោល​គឺ​ជា "ការ​សម្រេច​ចិត្ត​ដ៏​សែន​ប្រកៀកប្រកិត"។ លោក​បាន​បញ្ជាក់​ថា កន្លង​មក លោក​បាន​ពិចារណា​ថា​តើ​គួរ​ជា​កីឡាករ​ Manchester City រូប​នេះ ឬ​ខ្សែ​ស្លាបJulian Brandt របស់ Bayer Leverkusenដែល​គួរ​តែ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ទាំង ២៣។ ចុង​បញ្ចប់​ លោក​បាន​ជ្រើស​យក​កីឡាករ Brandt។

យ៉ាង​នេះ​ក្ដី លោក Low មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា ម៉េច​បាន​លោក​ជ្រើស​រើស Brandt ជា​ជាង Sane ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Metro ខ្សែ​ស្លាប Brandt មាន​របៀប​លេង​ការពារ​ជាង Sane។ ម្យ៉ាង​ទៀត អាល្លឺម៉ង់​សំបូរ​កីឡាករ​ប្រយុទ្ធ​រួច​ទៅ​ហើយ (Julian Draxler, Marco Reus និង Thomas Muller)។

កីឡាករ​ ៣ រូប​ទៀត​ដែល​មាន​វាសនា​ដូច​ Sane ដែរ​ រួម​មាន កីឡាករ Bernd Leno, Jonathan របស់ Bayer Leverkusen និង ខ្សែ​ប្រយុទ្ធ Freiburg កីឡាករ Nils Petersen។

ទោះ​ជា​យ៉ាង​ណា Sane អាច​តែ​នៅ​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ World Cup ខាង​មុខ ក្នុង​ករណី​បើ​មាន​កីឡាករ​ប្រយុទ្ធ​មួយរូបរបួស​នៅ​ ២៤ ម៉ោង មុន​ប្រកួត​ទី ១ ពេល​ប៉ះ​ម៉ិកស៊ិក​នៅ​ថ្ងៃ​ទី ១៧ មិថុនា​ខាង​មុខ៕

ប្រភព៖ Metro | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី