ទិដ្ឋភាពពីលើអាកាសនៃកីឡដ្ឋានរុស្ស៊ីទាំង ១២ ដែលត្រៀមបើកទ្វារស្វាគមន៍ World Cup
- 2018-06-04 13:40:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពពីលើអាកាសនៃកីឡដ្ឋានរុស្ស៊ីទាំង ១២ ដែលត្រៀមបើកទ្វារស្វាគមន៍ World Cup
ចន្លោះមិនឃើញ
ខណៈWorld Cup កាន់តែកៀកឈានចូលមកដល់ តោះមកក្រឡេកមើលទិដ្ឋភាពពីលើអាកាសនៃកីឡដ្ឋានទាំង ១២ ថតដោយទីភ្នាក់ងារអវកាសរបស់ប្រទេសរុស្ស៊ី ដែលនឹងត្រៀមបើកទ្វារស្វាគមន៍ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយនេះ៖
១.កីឡដ្ឋាន St Petersburg៖ អាចទទួលមនុស្សដល់ទៅ ៦៤,២៨៧ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ ម៉ារ៉ុក v អ៊ីរ៉ង់, រុស្ស៊ី v អេហ្ស៊ីប, ប្រេស៊ីល v កូស្តារីកា និង នីហ្សេរីយ៉ា v អាហ្សង់ទីន។
២.កីឡដ្ឋាន Kaliningrad៖ អាចទទួលមនុស្សដល់ទៅ ៣៥,២១២ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ ក្រូអាត v នីហ្សេរីយ៉ា, ស៊ែប v ស្វីស, អេស្ប៉ាញ v ម៉ារ៉ុក និងអង់គ្លេស v បែលហ្សិក។
៣. កីឡដ្ឋាន Kazan Arena៖ អាចទទួលមនុស្សដល់ទៅ ៤៥,៣៧៩ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ បារាំង v អូស្ត្រាលី, អ៊ីរ៉ង់ v អេស្ប៉ាញ, ប៉ូឡូញ v កូឡុំប៊ី និងកូរ៉េខាងត្បូង v អាល្លឺម៉ង់។
៤.កីឡដ្ឋាន Samara Arena៖ អាចទទួលមនុស្សដល់ទៅ ៤៤,៩១៨ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ កូស្តារីកា v ស៊ែប, ដាណឺម៉ាក v អូស្ត្រាលី, អ៊ុយរុយហ្គាយ v រុស្ស៊ី និងសេណេហ្គាល់ v កូឡុំប៊ី។
៥.កីឡដ្ឋាន Fisht៖ អាចទទួលមនុស្សដល់ទៅ ៤១,២០០ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ ព័រទុយហ្គាល់ v អេស្ប៉ាញ, បែលហ្សិក v ប៉ាណាម៉ា, អាល្លឺម៉ង់ v ស៊ុយអែត និងអូស្ត្រាលី v ប៉េរូ។
៦.កីឡដ្ឋាន Luzhniki៖ អាចទទួលមនុស្សដល់ទៅ ៨១,០០០ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ រុស្ស៊ី v អារ៉ាប៊ីសាអ៊ូឌីត, អាល្លឺម៉ង់ v ម៉ិកស៊ិក, ព័រទុយហ្គាល់ v ម៉ារ៉ុក និងដាណឺម៉ាក v បារាំង។
៧.កីឡដ្ឋាន Spartak Arena៖ អាចទទួលមនុស្សដល់ទៅ ៤៥,៦៣០ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ អាហ្សង់ទីន v អ៊ីស្លង់, ប៉ូឡូញ v សេណេហ្គាល់, បែលហ្សិក v ទុយណេស៊ី និងស៊ែប v ប្រេស៊ីល។
៨.កីឡដ្ឋាន Mordovia Arena៖ អាចទទួលមនុស្សដល់ទៅ ៤៤,៤៤២ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ ប៉េរូ v ដាណឺម៉ាក, កូឡុំប៊ី v ជប៉ុន, អ៊ីរ៉ង់ v ព័រទុយហ្គាល់ និងប៉ាណាម៉ា v ទុយណេស៊ី។
៩.កីឡដ្ឋាន Nizhny Novgorod៖ អាចទទួលមនុស្សដល់ទៅ ៤៤,៨៩៩ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ ស៊ុយអែត v កូរ៉េខាងត្បូង, អាហ្សង់ទីន v ក្រូអាត, អង់គ្លេស v ប៉ាណាម៉ា និងស្វីស v កូស្តារីកា។
១០.កីឡដ្ឋាន Ekaterinburg Arena៖ អាចទទួលមនុស្សដល់ទៅ ៣៥,៦៩៦ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ អេហ្ស៊ីប v អ៊ុយរុយហ្គាយ, បារាំង v ប៉េរូ, ជប៉ុន v សេណេហ្គាល់ និងម៉ិកស៊ិក v ស៊ុយអែត។
១១.កីឡដ្ឋាន Volgograd Arena៖ អាចទទួលមនុស្សដល់ទៅ ៤៥,០០០ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ ទុយណេស៊ី v អង់គ្លេស, នីហ្សេរីយ៉ា v អ៊ីស្លង់, អារ៉ាប៊ីសាអ៊ូឌីត v អេហ្ស៊ីប និងជប៉ុន v ប៉ូឡូញ។
១២.កីឡដ្ឋាន Rostov Arena៖ អាចទទួលមនុស្សដល់ទៅ ៤៥,០០០ នាក់។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅទីនោះរួមមាន៖ ប្រេស៊ីល v ស្វីស, អ៊ុយរុយហ្គាយ v អារ៉ាប៊ីសាអ៊ូឌីត, កូរ៉េខាងត្បូង v ម៉ិកស៊ិក និងអ៊ីស្លង់ v ក្រូអាត៕