ក្រោយ ISIS គំរាម​កាត់​ក Ronaldo ជួល​អង្គរក្ស​ជា​កំពូល​អ្នក​ប្រយុទ្ធ​ជាមួយ​គោ​ជល់​ទុក​ការពារ​ខ្លួន​នៅ​រុស្ស៊ី

  • 2018-06-04 14:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ត្រូវ​បាន​អង្គការ​រដ្ឋ​ឥស្លាម (ISIS) កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​បាន​គំរាម​កាត់​ក​នៅ World Cup ខាង​មុខ Cristiano Ronaldo ត្រូវ​បាន​រាយការណ៍​ថា បាន​ជួល​អង្គរក្ស​មួយ​រូប​ដែល​ស្ថិត​ក្នុង​ចំណោម​ជា​កំពូល​អ្នក​ប្រយុទ្ធ​ជាមួយ​គោ​ជល់​ ដើម្បី​ទុក​ការពារ​ខ្លួន ក្នុង​អំឡុង​កម្មវិធី​បាល់ទាត់​ដ៏​ធំ​មួយ​នេះ​នៅ​ប្រទេស​រុស្ស៊ី។

របាយការណ៍​ចុះ​ផ្សាយ​ដោយ The Sun កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា កីឡាករ Ronaldo បាន​សម្រេច​ជួល​លោក Nuno Marecos ដែល​ត្រូវ​បាន​គេ​ឯង​ល្បី​ថា​គឺ​ជា​អ្នក​ប្រយុទ្ធ​ជាមួយ​គោ​ជល់​យ៉ាង​ស្ទាត់​ជំនាញ​ដែល​មាន​មូលដ្ឋាន​នៅ​ជិត​រដ្ឋធានី Lisbon ប្រទេស​ព័រទុយហ្គាល់។

លោក Nuno Marecos

មិន​ត្រឹម​តែ​ជា​អ្នក​ប្រយុទ្ធ​ជាមួយ​គោ​ជល់​យ៉ាង​ចំណាន​នោះ​ទេ លោក Marecos ធ្លាប់​ធ្វើ​ជា​ទាហាន និង​កីឡាករ​គុន​ចម្រុះ MMA។

យោង​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ ហើយ​យក​ទៅ​ចុះ​ផ្សាយ​ដោយ​ The Sun បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Ronaldo កន្លង​មក​បាន​ទស្សនា​ការ​ប្រយុទ្ធ​ជាមួយ​គោ​ជល់​ជា​ច្រើន ហើយ​បាន​ជ្រើស​រើស​យក​លោក Nuno Marecos ធ្វើ​ជា​អង្គរក្ស ដោយ​កីឡាករ​រូប​នេះ យល់​ថា គេ​គឺ​ជា​ "មនុស្ស​ដែល​ស្ថិត​ក្នុង​ចំណោម​ជា​បុរស​ដ៏​រឹងមាំ​ និង​ខ្លាំង"។

ប្រភព​ដដែល​បាន​បន្ត​ថា Ronaldo ដឹង​ច្បាស់​ថា "នឹង​មិន​មាន​នរណា​មក​ហ៊ាន​ធ្វើ​អី​ខ្លួន​ឡើយ បើ​សិន ជា​ខ្លួន​មាន​បុរស​ដ៏​រឹងមាំ និង​ខ្លាំង​ក្បែរ​ខ្លួន" ហើយ​បុរស​នោះ​គឺ​លោក Marecos។

សូម​បញ្ជាក់​ផង​ដែរ​ថា របាយការណ៍​នេះ​ធ្វើ​ឡើង​ក្រោយ លោក Nuno Marecos ត្រូវ​បាន​ Ronaldo ជួល​ម្ដង​រួច​ហើយ ធ្វើ​ជា​អង្គរក្ស​កាល​ពី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League កន្លង​ទៅ នៅ​រដ្ឋធានី Kiev ប្រទេស​អ៊ុយក្រែន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី