កីឡាករ​៩​រូប​ដែល​លេង​ World Cup ជា​លើក​ទី​៤​រាប់​ទាំង​នៅ​រុស្សី​

  • 2018-06-05 00:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ ឬ​ FIFA World Cup នឹង​ចូល​មក​ដល់​នៅ​៩​ថ្ងៃ​ទៀត​ខណៈ​ក្រុម​ជម្រើស​ជាតិ​នីមួយៗ​បាន​ត្រៀម​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​ប្រជែង​យក​ពាន​ដ៏​ធំ​ផុត​លេខ​មួយ​នេះ។

សម្រាប់​ World Cup នៅ​រុស្សី​គឺ​ជា​បទ​ពិសោធន៍​លើក​ដំបូង​សម្រាប់​យុវជន​វ័យ​ក្មេង​មួយ​ចំនួន​ហើយ​វា​ក៏​ជា​បទ​ពិសោធន៍​លើក​ទី​ពីរ​ ឬ​ទី​បី​​សម្រាប់​កីឡាករ​ចាស់​វស្សា​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ពីមុនៗ​។

យ៉ាង​ណា​ក៏​ដោយ​ក្នុង​ចំណោម​ក្រុម​ទាំង​៣២​ មាន​កីឡាករ​តែ​៩​រូប​ប៉ុណ្ណោះ​ដែល​ធ្លាប់​លេង​ World Cup ៣​លើក​កន្លង​មក​ ហើយ​នឹង​ឈាន​ដល់​លើក​ទី​៤​សម្រាប់​ World Cup លើក​នេះ។ កីឡាករ​ទាំង​នោះ​មាន​ដូចជា៖

១. Lionel Messi (អាហ្សង់ទីន)៖ ធ្លាប់​លេង​នៅ​ World Cup អាល្លឺម៉ង់, ​អាហ្វ្រិក​ខាងត្បូង​ និង​ប្រេស៊ីល​។

២. Tim Cahill (អូស្ត្រាលី​)៖ ធ្លាប់​លេង​នៅ​ World Cup អាល្លឺម៉ង់, ​អាហ្វ្រិក​ខាងត្បូង​ និង​ប្រេស៊ីល​។

៣. Sergio Ramos (អេស្ប៉ាញ​)៖ ធ្លាប់​លេង​នៅ​ World Cup អាល្លឺម៉ង់, ​អាហ្វ្រិក​ខាងត្បូង​ និង​ប្រេស៊ីល​។

៤. Andrés Guardado (ម៉ិកស៊ិក​)៖ ធ្លាប់​លេង​នៅ​ World Cup អាល្លឺម៉ង់, ​អាហ្វ្រិក​ខាងត្បូង​ និង​ប្រេស៊ីល​។

៥. Javier Mascherano (អាហ្សង់ទីន​)៖ ធ្លាប់​លេង​នៅ​ World Cup អាល្លឺម៉ង់, ​អាហ្វ្រិក​ខាងត្បូង​ និង​ប្រេស៊ីល​។

៦. Guillermo Ochoa (ម៉ិកស៊ិក​)៖ ធ្លាប់​លេង​នៅ​ World Cup អាល្លឺម៉ង់, ​អាហ្វ្រិក​ខាងត្បូង​ និង​ប្រេស៊ីល​។

៧. Andres Iniesta (អេស្ប៉ាញ​)៖ ធ្លាប់​លេង​នៅ​ World Cup អាល្លឺម៉ង់, ​អាហ្វ្រិក​ខាងត្បូង​ និង​ប្រេស៊ីល​។

៨. Valon Behrami (ស្វីស​)៖ ធ្លាប់​លេង​នៅ​ World Cup អាល្លឺម៉ង់, ​អាហ្វ្រិក​ខាងត្បូង​ និង​ប្រេស៊ីល​។

៩. Cristiano Ronaldo (ព័រទុយហ្គាល់​)៖ ធ្លាប់​លេង​នៅ​ World Cup អាល្លឺម៉ង់, ​អាហ្វ្រិក​ខាងត្បូង​ និង​ប្រេស៊ីល​៕

១០. Rafael Márquez (ម៉ិកស៊ិក​)៖ ខុស​ពី​កីឡាករ​មុនៗ​ Márquez ធ្លាប់​លេង​ World Cup ៤​លើក​តាំង​ពី​នៅ​កូរ៉េ-ជប៉ុន, អាល្លឺម៉ង់, ​អាហ្វ្រិក​ខាងត្បូង​ និង​ប្រេស៊ីល​ ហើយ​នៅ​រុស្សី​នេះ​គឺ​ជា World Cup លើក​ទី​៥​របស់​គេ៕

ប្រភព៖ FIFA   អត្ថបទ៖ វិរ័ត្ន