សុខ​ ធី​ លេច​មុខ​ក្នុង​កម្មវិធី​ធំ​ One Championship ចុង​ខែ​នេះ​

  • 2018-06-05 05:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា​ សុខ​ ធី​ នឹង​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​ធំ​ One Championship​ នៅ​ចុង​ខែ​មិថុនា​ ឆ្នាំ​២០១៨​ ដោយ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​មក​ពី​ថៃ។​

បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ផ្លូវការ​របស់​ One Championship​ បាន​បង្ហាញ​ថា​ ជើង​ខ្លាំង​របស់​កម្ពុជា​និងជាម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​ សុខ​ ធី​ នឹង​ត្រូវ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំរបស់​អាស៊ី​ខាង​លើ​ ដែល​នឹង​ត្រូវ​តតាំង​ជា​មួយ​អ្នក​ប្រដាល់​ថៃ ​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នៅ​ទីក្រុម​ម៉ាកាវ។​

សុខ ធី​
កម្មវិធីប្រកួត

រំលឹក​ដែរ​ថា​ សុខ​ ធី​ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ និង​ទើប​ឈ្នះ​មេដាយ​មាស​១​គ្រឿង​ នា​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​ម្សិលមិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ៕​

អត្ថបទ៖ នួន ស៊ីណា​