អួតចុះអួតឡើង ចុងក្រោយ Lenovo Z5 ចេញមកក្បាលឆកដដែល
- 2018-06-05 09:09:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អួតចុះអួតឡើង ចុងក្រោយ Lenovo Z5 ចេញមកក្បាលឆកដដែល
ចន្លោះមិនឃើញ
រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អនុប្រធាន Lenovo តែងបានបង្ហាញតម្រុយខ្លះៗអំពី Lenovo Z5 ដែលធ្វើឲ្យគ្រប់គ្នាជឿជាក់ថាស្មាតហ្វូននេះ នឹងមានរចនាបថអេក្រង់លាតពេញផ្ទៃ គ្មានក្បាលឆក។ ប៉ុន្តែចុងក្រោយ Z5 នេះនៅតែប្រើរចនាបថក្បាលឆកដូចស្មាតហ្វូន Android ដទៃ។
Z5 ត្រូវបាន Lenovo ប្រកាសចេញមុននេះបន្តិច ជាទូរសព្ទប្រភេទធន់កណ្ដាល មានអេក្រង់ទំហំ ៦,២ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត ១០៨០ ភីកសែល។ ស្មាតហ្វូននេះប្រើបន្ទះឈីប Snapdragon 636 ប៉ុន្តែជារបស់ Qualcomm និង មាន RAM ទំហំ ៦ GB។
ខាងក្រោមជាលក្ខណៈសម្បត្តិបន្ថែមរបស់ Lenovo Z5 ៖
កាមេរ៉ាភ្លោះកម្រិត ១៦ MP Aperture f/2.0 បូកនឹងកាមេរ៉ាទីពីរទំហំ ៨ MP មានបញ្ចូលនូវបច្ចេកវិទ្យា AI
កាមេរ៉ាថត Selfie មានកម្រិត ៨ MP
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1
ប្រើ USB Type-C
ថ្មទំហំ ៣៣០០ mAh ទ្រាំទ្រនឹងការសាកថ្មបានលឿន
មានប្រភេទអង្គផ្ទុកទិន្នន័យទំហំ ៦៤ GB តម្លៃប្រមាណ ២០០ ដុល្លារ និង ទំហំ ១២៨ GB តម្លៃប្រមាណ ២៨០ ដុល្លារ
ចេញលក់នៅប្រទេសចិនថ្ងៃទី ១២ មិថុនា ដោយមានជម្រើសពណ៌ Black, Blue និង Aurora៕