ក្ដីស្រឡាញ់ និងឆន្ទៈចង់ឈ្នះមេដាយជូនជាតិក្រុមកាយវប្បកម្មចំណាយថវិកាផ្ទាល់ខ្លួនមិនតិចទេសម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍
- 2024-05-17 04:31:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដីស្រឡាញ់ និងឆន្ទៈចង់ឈ្នះមេដាយជូនជាតិក្រុមកាយវប្បកម្មចំណាយថវិកាផ្ទាល់ខ្លួនមិនតិចទេសម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
ក្រុមកីឡាករកាយវប្បកម្មកម្ពុជាចំនួន ៥រូបកាលពីម្សិលមិញនេះបានចេញដំណើរទៅប្រទេសឡាវហើយដើម្បីចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៨ ខណៈការចំណាយថវិកាហ្វឹកហាត់ជាប់ ៦ខែចុងក្រោយនេះមិនតិចនោះទេ។
កីឡាករ ស្រ៊ិន រាជ្យ បានឲ្យដឹងថា ចំពោះការហ្វឹកហាត់ត្រៀមខ្លួនគឺហាត់ជាយូរមកហើយ ប៉ុន្តែដោយផ្ដោតខ្លាំង និងតឹងរ៉ឹងបំផុតរយៈពេល ៦ខែចុងក្រោយនេះ។ ពោលរយៈពេល ៦ខែនេះការហ្វឹកហាត់តាមពេលវេលាទៀងទាត់ត្រឹមត្រូវតាមផែនការរបស់គ្រូ និងការហូបចុកតាមការកំណត់ និងតាមប្រភេទអាហារសម្រាប់ការប្រកួតតែម្ដង។
ពាក់ព័ន្ធនិងការចំណាយវិញ ស្រ៊ិន រាជ្យ ថាគឺប្រើថវិកាផ្ទាល់ខ្លួនទាំងអស់ ពោលសម្រាប់ខ្លួនឯងផ្ទាល់ចំណាយខ្ទង់ ២៥ដុល្លារក្នុងមួយថ្ងៃលើរបបអាហារ និងការបំប៉នផ្សេងៗទៀត ដូច្នេះសរុបមួយខែអស់ប្រហែល ៥០០-៦០០ដុល្លារឯណោះ។ ចំណាយថវិកាច្រើន និងលះបង់ពេលវេលាផងនោះគឺដោយសារក្ដីស្រឡាញ់ចំពោះកីឡាកាយវប្បកម្ម មានឆន្ទៈចង់ដណ្ដើមមេដាយលើឆាកអន្តរជាតិជូនប្រទេសជាតិទើបជំរុញខ្លួនឲ្យពុះពារខ្លាំងបែបនេះ។
បញ្ជាក់ដែរថា ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៨ នេះធ្វើឡើងនៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៦ ដល់ ទី២០ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់កម្ពុជាបញ្ជូនកីឡាករចំនួន ៥រូប គឺកីឡាករ ស្រ៊ិន រាជ្យ ( Men’s sports physique over 175cm) , ឆឹង ណូរ៉ា (Men’s athlete physique up to 167 cm +4kg and Fitness Physique), ឆេង ច័ន្ទកក្កដា ( Men’s athlete physique up to 167cm +4kg), ជីម ចន្ថា (Men’s athlete Physique up to 175cm +6kg) និង ខាន់ ឆៃយ៉ា ( Men’s sport physique up to 170cm – 2kg)៕