ស្គាល់​មុខ​កីឡាករ​អង់គ្លេស​ល្បីៗ​ដែល​ចាយ​លុយ​មិន​ស្ដាយ​លើ​ឡាន​ទំនើបៗ

  • 2018-06-05 13:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​លីគ​ Premier League នៅ​អង់គ្លេស កីឡាករ​បាល់ទាត់​ជា​ច្រើន​ត្រូវ​បាន​រាយ​ការណ៍​ថា​រក​ចំណូល​បាន​ក្រាស់ក្រែល​ណាស់​អំពី​ការ​លេង​ឲ្យ​ក្លឹប​របស់​ខ្លួន។ ខាង​ក្រោម​ជា​បណ្ដា​កីឡាករ​អង់គ្លេស​ល្បីៗ​(នឹង​ត្រូវ​លេង World Cup ខាងមុខ) មួយ​ចំនួន​ដែល​ត្រូវ​បាន​សង្កេត​ថា​បាន​ចំណាយ​ប្រាក់​លើ​ឡាន​ទំនើបៗ​មួយ​ចំនួន៖

១. Kyle Walker៖ ខ្សែ​ការពារ​ស្លាប Manchester City ត្រូវ​បាន​ប្រទះ​ឃើញ​​ជា​ញឹកញាប់​ថា​បាន​ជិះ​ឡាន​ទំនើប Lamborghini Huracan ដែល​មាន​តម្លៃ​ដល់​ទៅ ១៥៥,០០០ ផោន (ជាង ១៥ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។ យ៉ាង​នេះ​ក្ដី ម្ដងម្កាល​កីឡាករ​ត្រូវ​បាន​ថត​ជាប់​ថា​បាន​ជិះ​រថយន្ត Mini Classic តម្លៃ ៥ ពាន់​ផោន (ជាង ៦,៦ ពាន់​ដុល្លារ​សហរដ្ឋអាមេរិក) នៅ​ពេល​ទៅ​ហាត់​នៅ​ក្លឹប Manchester City។

២.Phil Jones៖ ខ្សែ​ការពារ​បិសាច​ក្រហម​រូប​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ជា​ញឹកញយ​ថា​បាន​ស្ថិត​ជា​អ្នក​កាន់​ដៃ​ចង្កូត​នៃ​រថយន្ត​ស៊េរី​ទំនើប​ចំនួន​ពីរ ក្នុង​នោះ​មាន Range Rover SVAutobiography (តម្លៃ ១៧ ម៉ឺន​ផោន ឬ​ជាង ២២ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក) និង Bantley Bentayga (តម្លៃ ១៥៥,០០០ ផោន ឬ ជាង ២០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។

៣.Jesse Lingard៖ ខ្សែ​ស្លាប​ Manchester United ជា​រឿយៗ​តែង​បាន​ចំណាយ​លើ​សម្ភារៈ​ថ្លៃៗ ហើយ​បាន​បង្ហោះ​វត្ថុ​ទាំង​នោះ​លើ​បណ្ដាញ​សង្គម។ ថ្លែង​ពី​រឿង​ឡាន​វិញ កន្លង​មក​កីឡាករ​ធ្លាប់​ត្រូវ​បាន​ប្រទះ​ឃើញ​ជិះ​ឡាន​ចំនួន ៤ គ្រឿង​រួម​មាន​ Range Rover, Mercedes CL Coupe, Rolls Royce (មាន​តម្លៃ​ដល់​ទៅ ២៥ ម៉ឺន​ផោន ឬ​ប្រមាណ ៣៣ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក) និង Bentley Continental GT (មាន​តម្លៃ​ ២០ ម៉ឺន​ផោន ឬ​ប្រមាណ ២៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។

៤.Fabian Delph៖ កីឡាករ​ Manchester City ហាក់​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​ជិះ​រថយន្ត​ប្លែក​ពី​បណ្ដា​កីឡាករ​ខាង​លើ។ ខ្សែ​ការពារ​ស្លាប ត្រូវ​បាន​ប្រទះ​ឃើញ​ថា​បាន​ជិះ​ឡាន Mercedes GLS-Class ដែល​មាន​តម្លៃ ៧ ម៉ឺន​ផោន (ជិត ១០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។

៥.Jamie Vardy៖ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ជានិច្ច​កាល​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​កន្លែង​ដៃ​ចង្កូត​នៃ​ឡាន Bentley Continental GT ដែល​មាន​តម្លៃ​ជាង ២៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ ប្លែក​ពី​បណ្ដា​កីឡាករ​ខាង​លើ Vardy មិន​ញញើត​ក្នុង​ការ​បង្ហាញ​ឡាន​នេះ​ជា​របស់​ខ្លួន​ឡើយ ដោយ​កីឡាករ​បាន​ដាក់​ផ្លាក​ឡាន​ថា "J9 VDY”។

៦. Marcus Rashford៖ កីឡាករ​ធ្លាប់​ត្រូវ​បាន​ថត​បាន​ថា ធ្លាប់​បាន​ជិះ​ឡាន​ចំនួន ២ គ្រឿង​រួម​មាន Marcedes CLA 45 coupe (តម្លៃ ៦ ម៉ឺន​ផោន ឬ ៨ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក) និង​ Range Rover Urban (តម្លៃ​ ៨ ម៉ឺន​ផោន ឬ ១០,៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។

៧. Raheem Sterling៖ បើ​ធៀប​នឹង​បណ្ដា​កីឡាករ​ខាង​លើ Sterling ហាក់​បាន​ចំណាយ​ច្រើន​ជាង​គេ​លើ​ការ​ទិញ​រថយន្ត។ កីឡាករ​ធ្លាប់​ត្រូវ​បាន​ឃើញ​ថា​បាន​ជិះ​ឡាន Mercedes G-Class (តម្លៃ ១៥ ម៉ឺន​ផោន ឬ ២០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក) Bentley Bentayga (តម្លៃ ១៣,៦ ម៉ឺនផោន ឬ ១៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក) និង Bentley GTX 700-4 (តម្លៃ​ដល់​ទៅ​កន្លះ​លាន​ផោន​ឯ​ណោះ ឬ ៦៦,៧ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)។ យ៉ាង​នេះ​ក្ដី ក៏​មាន​ពេល​ម្ដងម្កាល​ផង​ដែរ​ ដែល​កីឡាករ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ថា​បាន​ជិះ Smart Car ដែល​មាន​តម្លៃ ១,២ ម៉ឺន​ផោន (១,៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក)៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី