ក្ដៅ! កាំ​ភ្លើង​ធំ Arsenal នាំ​ចូល​បាន​កីឡាករ​ម្នាក់​ពី​សេះ​បង្កង់​ Juventus

  • 2018-06-05 13:34:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ក្លឹប Arsenal ទើប​តែ​បាន​ប្រកាស​ថា​ខ្លួន​បាន​នាំ​ចូល​ខ្សែ​ការពារ​ស្លាប​ស្ដាំ Stephan Lichsteiner ពី​ក្លឹប Juventus បន្ទាប់​ពី​កុងត្រា​របស់​កីឡាករ​បាន​ផុត​កំណត់​ជាមួយ​ក្លឹប​អ៊ីតាលី។

Lichsteiner គឺ​ជា​កីឡាករ​ទី​មួយ​ដែល ក្លឹប​កាំ​ភ្លើង​ធំ​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​ថ្មី​លោក Unai Emery ធ្វើ​ការ​នាំ​ចូល។

បន្ថែម​ពី​ការ​លេង​ខ្សែ​ការពារ​ស្លាប​ខាង​ស្ដាំ កីឡាករ​ស្វីស​ក៏​ធ្លាប់​ត្រូវ​បាន​ប្រទះ​ឃើញ​លេង​ក្នុង​តួនាទី​ជា​ខ្សែ​បម្រើ​ស្ដាំ​ផង​ដែរ។

Lichsteiner បាន​ចាប់​ចូល​លេង​ឲ្យ Juventus កាល​ពី​ឆ្នាំ ២០១១ ក្រោយ​ចាក​ចេញ​ពី​ក្លឹប​អ៊ីតាលី Lazio។ នៅ​ក្នុង​អំឡុង​ពេល​លេង​ឲ្យ​ក្លឹប​សេះ​បង្កង់​រយៈ ៧​ឆ្នាំ​នេះ កីឡាករ​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន ២៥៧ លើក និង​ស៊ុត​ចូល ១៥ គ្រាប់ ព្រម​ទាំង​បាន​ឈ្នះ​ពាន​ធំៗ​ក្នុង​ស្រុក​ជា​ច្រើន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម