Arsenal យក​បាន​កីឡាករ​រ​បទពិសោធន៍​ពេញ​ខ្លួន​​ម្នាក់​ពី Juventus​ ដោយ​គ្មាន​តម្លៃ​ខ្លួន

  • 2018-06-06 02:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ប្រកាស​កាល​ពី​យប់​មិញ​ថា ពួក​គេ​​បាន​ផ្ទេរ​​យក​ខ្សែ​ការពារ​ស្ដាំ Stephane Lichtsteiner ពី​ក្លឹប​ Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន។

កីឡាករ​របស់​ស្វីស​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​បទពិសោធន៍​​យ៉ាង​ខ្លាំងក្លា​ក្នុង​បាល់ទាត់ ធ្លាប់​ជួយ​សេះបង្កង់​ Juventus ឈ្នះ​ Serie A ៧​ដង និង​ Cup ៧​ដង​ដូច​គ្នា។ Lichtsteiner នឹង​ពាក់​លេខ​១២​នៅ​ក្លឹប​ថ្មី ហើយ​ត្រូវ​ប្រជែង​តំណែង​ជាមួយ  Hector Bellerin  សម្រាប់​តំបន់​ការពារ​ខាង​ស្ដាំ។

អ្នក​ចាត់​ការ Unai Emery បាន​និយាយ​ក្នុង​ការ​នាំ​យក​ជើង​ចាស់​នេះ​មក​ថា៖ " Lichtsteiner នឹង​នាំ​យក​បទពិសោធន៍​​ដ៏​ធំ​សម្រើប ព្រមទាំង​ផ្ដល់​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ជួរ​កីឡាករ។ គេ​ជា​កីឡាករ​​ម្នាក់​ មាន​គុណភាព​ខ្ពស់ ជាមួយ​នឹង​ភាព​វិជ្ជមាន និង​ចេះ​កំណត់​អាកប្បកិរិយា​។ គេ​នឹង​ជួយ​ពង្រឹង​ពួក​យើង​​ក្នុង​និង​ក្រៅ​ទីលាន"៕ ​

ប្រភព៖ Independent   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ