គ្រូ​របស់​មហាផ្ទៃ​ សំណូមពរ​ឲ្យ​ខេត្ត​គួរ​មាន​ក្លឹប​បាល់ទះ​យ៉ាង​តិច​មួយ

  • 2018-06-06 03:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក អ៊ូ សុផល ​គ្រូ​បង្វឹក​ក្លឹប​បាល់ទះ​របស់​ក្លឹប​ក្រសួង​មហាផ្ទៃ​មើល​ឃើញ​ ចំណុច​ខ្វះ​ខាត​ខ្លាំង​មែនទែន​​ សម្រាប់​ក្រុម​មក​ពី​តាម​បណ្ដា​ខេត្ត​ ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២។

លោក អ៊ូ សុផល

​​គ្រូ​បង្វឹក​រូប​នេះ​ សំណូមពរ​ឲ្យ​​ខេត្ត​នីមួយ​ៗ​គួរណាស់តែ​​បង្កើត​ក្លឹប​បាល់ទះ​ឲ្យ​បាន​១ ក្នុង​មួយ​ខេត្ត ដើម្បី​ចូល​រួម​​ពង្រីក​វិស័យ​បាល់ទះ​ឲ្យ​មាន​ភាព​ខ្លាំងក្លា​។ លោក​ថា នៅ​តាម​ខេត្ត​អ្នក​លេង​បាល់ទះ​មាន​ច្រើន​មែន​ទែន ហើយ​មិន​ខ្វះ​ទេ​អ្នក​មាន​ទេពកោសល្យ​ ប៉ុន្តែ​ដល់​ពេល​មក​ប្រកួត​ព្រឹត្តិការណ៍​សំខាន់​ម្ដង​ៗ​ មើល​ទៅ​ហាក់​នៅ​មាន​ចំណុច​ខ្វះ​​ខាត​។ ដូច្នេះ​បើ​បង្កើត​ក្លឹប​​បាល់ទះ​នៅ​តាម​ខេត្ត​​នីមួយ​ៗ នោះ​កម្ពុជា​ពិត​ជា​ខ្លាំង​​មិនខាន​ក្នុង​វិស័យ​កីឡា​មួយ​នេះ។

​ចង់​ដឹង​គ្រូ​បង្វឹក​រូប​នេះ​និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី