តេស្តស្តែងៗ iOS 12 Beta ពិតជា​ដើរ​លឿនមែន សូម្បី​នៅលើ iPhone 5S

  • 2018-06-07 07:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ WWDC 2018 ក្រុមហ៊ុន Apple បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12 ដែល​មាន​បន្ថែម​នូវ​ការ​រចនា​ផ្ទាំង​កម្មវិធី App Stores ថ្មី, Memoji និង​ការ​ Call ជា Group តាម​រយៈ​ FaceTime។ ក្រៅ​ពី​នេះ​ក្រុមហ៊ុន​លោក Tim Cook ក៏​ធ្វើ​ការ​ពង្រឹង​និង​កែប្រែ​នូវ​ល្បឿន​ដំណើរការ​ សម្រាប់​ឧបករណ៍​សេរ៊ី​ទាប​មាន​ដូច​ជា iPhone 5s, iPhone 6 និង iPad Mini 2&3។

ការ​លើក​ឡើង​ពី Apple ដំណើរការ​ App នឹង​លឿន​ជាង​មុន ៤០ ភាគរយ ខណៈ​ការ​បើក​ក្តារ​ចុច Keyboard លឿន​ជាង​មុន ១,៥ ដង បន្សំ​ការ​បើក​កាមេរ៉ា​លើ​ផ្ទៃ Lockscreen កាន់​តែ​លឿន​ដល់ ៧០ ភាគរយ ​សម្រាប់​ពួក​ម៉ាស៊ីន​ចាស់​ដូច iPhone 6 Plus។

មិន​រង់ចាំ​យូរ​ក្រុម​ការងារ iAppleBytes និង iUpdateOS បាន​សាកល្បង​យក​ម៉ាស៊ីន iPhone 5s និង iPhone 8 ចំនួន ៤ គ្រឿង​ដំណើរការ​លើ iOS 11.4 និង iOS 12 Beta 1 មក​សាកល្បង​ល្បឿន​បើក​ដំណើរការ​កម្មវិធី។ លទ្ធផល​មិន​ខុស​ពី​ការ​រំពឹង​ទុក ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ពិត​ជា​អាច​ជំរុញ​ល្បឿន​ឧបករណ៍​ចាស់​ឲ្យ​ដើរ​លឿន​ជាង​មុន មិន​ថា​ពេល​បើក​ម៉ាស៊ីន ការ​បើក​ដំណើរការ App និង​ល្បឿន Animation ផ្សេង​ទៀត។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា