ពិត​ទេ ដែល​ Iniesta មិន​ទាន់​ពិចារណា​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ ក្រោយ World Cup?

  • 2018-06-06 11:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Andres Iniesta ក្នុង​ថ្ងៃ​នេះ ថា​ខ្លួន​មាន​បំណង​បន្ត​នៅ​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទៀត ក្រោយ​ចប់ World Cup។

កីឡាករ​ Iniesta បាន​និយាយ៖ "ខ្ញុំ​មិន​និយាយ​ថា​ខ្ញុំ​នឹង​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ទេ ក្រោយ​ចប់ World Cup ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​លើក​ឡើង​ថា ឱកាស​ដែល​ខ្ញុំ​អាច​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​មាន​ការ​ពិបាក​បន្តិច​ ក្រោយ​ខ្ញុំ​ចាក​ចេញ​ពី Barcelona"។

ខ្សែ​បម្រើ​បាន​បន្ត៖ "ប្រសិន​បើ​ខ្ញុំ​ត្រូវ​បាន​កោះ​ហៅ​មក​ជួយ​ជម្រើស​ជាតិ​មែន គេ​គួរ​មើល​សមត្ថភាព​ដែល​ខ្ញុំ​ជួយ​ក្រុម ជា​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន"។

Iniesta ក៏​បាន​សង្ឃឹម​ថា World Cup ២០១៨ មិន​មែន​ជា​ World Cup ចុង​ក្រោយ​របស់​ខ្លួន។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​មុន ខ្សែ​បម្រើ​អេស្ប៉ាញ Iniesta បាន​សម្រេច​ចេញ​ពី Barcelona មក​ចូល​រួម​ជាមួយ​ក្លឹប​ជប៉ុន Vissel Kobe៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី